ក្រសួងការបរទេសចេញសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២

62

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការបន្ទាប់ពីកិច្ច ប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កំរាស់ពីរទំព័រ ចុះថ្ងៃទី១០ ខែមករា បាន​លើក​ឡើងថា កិច្ចប្រជុំនេះ ប្រមុខដឹកនាំទាំងអស់ បានពិនិត្យឡើងវិញនូវវឌ្ឍនភាពដែល​សម្រេច​បានស្របតាមទិសដៅនៃសេចក្តីថ្លែងការណ៍ក្រុងសានយ៉ា ដែលបានអនុម័តនៅក្នុង​កិច្ចប្រជុំកំពូលលើក ទី១ នៅទីក្រុងសានយ៉ា ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៦។

ប្រមុខដឹកនាំទាំងអស់ បានអបអរសាទរចំពោះការបង្កើតលេខាធិការដ្ឋានជាតិ អង្គភាពសម្រប សម្រួលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅក្នុងប្រទេសទាំង៦មុនកាលបរិច្ចេទដែល បានកំណត់ការទទួល និងការអនុម័តលើបញ្ជីគម្រោងដំណាក់កាលទី១ នៃមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។

ក្នុងនោះការបង្កើតនិងដំណើរការនៃក្រុមការងាររួមតាមវិស័យអាទិភាពគន្លឹះទាំង៦ ការបង្កើត មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹក មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថាន​មេគង្គ ឡាន​ឆាង និងមជ្ឈមណ្ឌលសកលសម្រាប់ ការសិក្សាទន្លេមេគង្គ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។

ប្រមុខដឹកនាំទាំងអស់ បានឈានដល់ការឯកភាពមតិជាឯកឆ្ឆន្ទ និងបានអនុម័តឯកសារ​សមិទ្ធផលសំខាន់ចំនួន២ គឺសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិ ការមេគង្គ ឡានឆាងលើកទី២ និងផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិមេគង្គ ឡាន​ឆាង (២០១៧-២០២០)៕