(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបង្កើត ក្រុមប្រតិកម្មព័ត៌មានដើម្បីជួយការងារប្រធាន គ.ជ.ប និង គ.ជ.ប។ ក្រុមនេះក៏ជាសេនាធិការ របស់ប្រធាន គ.ជ.ប សម្រាប់ទប់ស្កាត់ និងវាយបករាល់ចំណុចអវិជ្ជមានមកលើ គ.ជ.ប។នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ របស់ គ.ជ.ប។
សមាសភាពនៃក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នេះ រួមមាន លោក សោម សូរីដា អគ្គលេខាធិការ គ.ជ.ប ជាប្រធាន លោក ឡេង សុជា ទីប្រឹក្សារបស់ប្រធាន គ.ជ.ប ជាអនុប្រធាន។
ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នេះមានតួនាទី និងភារកិច្ច ដូចជា ធ្វើការឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានដែលអវិជ្ជមានពាក់ព័ន្ធនឹង គ.ជ.ប ធ្វើការប្រមូល ព័ត៌មានដែលចុះផ្សាយជាសាធារណៈដែលមានចរិកលក្ខណៈបង្ខូចកិត្តិយស គ.ជ.ប និងសហ ការផ្តល់ព័ត៌មានជាមួយអ្នកនាំពាក្យ គ.ជ.ប៕ ដោយ៖ Rush News