ការគំរាមកំហែងកុមារភាពបានផ្សាភ្ជាប់ទៅនឹងហានិភ័យនៃការធ្វើអត្តឃាតសម្រាប់មនុស្សវ័យជំទង់

51

ការសិក្សារបស់ជនជាតិកាណាដាបានផ្តល់យោបល់ថាក្មេងជំទង់ដែលធ្លាប់ត្រូវបានធ្វើបាបធ្ងន់ធ្ងរដោយអ្នកមានវ័យស្របាលគ្នានៅក្នុងវ័យកុមារអាចទំនងជាទទួលរងនៅជម្ងឺធ្លាក់ទឹកចិត្ត អារម្មណ៍ភ័យខ្លាច និងគំនិតចង់ធ្វើអត្តឃាតជាងក្មេងជំទង់ដែលមិនត្រូវបានរងគ្រោះដោយក្មេងៗផ្សេងៗទៀត។

អ្នកស្រាវជ្រាវបានធ្វើការពិនិត្យមើលទិន្នន័យក្មេងចំនួន ១,៣៦៣ នាក់ ដែលស្ទង់មតិអំពីការងគ្រោះនិងការធ្វើបាប​ ចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៣ឆ្នាំ ហើយតាមដាននូវបញ្ហាសុខភាពផ្លូវចិត្តពីអាយុ១៥ឆ្នាំ។ អ្នកចូលរួមភាគច្រើនទទួលបានបទពិសោធន៍តិចតួចឬក៏មិនរងគ្រោះ ក៏ប៉ុន្តែប្រហែលជា ២៦% បានរាយការណ៍ពី​ការធ្វើបាបមួយចំនួន និងស្ទើតែ ១៥% បាននិយាយថាពួកគេរងគ្រោះធ្ងន់ធ្ងររយៈពេលយូរ។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវចិត្តសាស្ត្រ Marie-Claude Geoffroy នៅសាកលវិទ្យាល័យ Montreal បាននិយាយថា “យើងបានរកឃើញថាការប៉ះពាល់ដល់អ្នករងគ្រោះស្របាលគ្នា​បានធ្លាក់ចុះអំឡុងពេលចុងក្រោយនៃកុមារភាព”។

អ្នកស្រាវជ្រាវចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Victoria ក្នុង British Columbia Bonnie Leadbeater បាននិយាយថាលទ្ធផលនៃការសិក្សាបានបញ្ជាក់ពីតម្រូវការសម្រាប់គ្រូ ឪពុកម្តាយ និងមនុស្សពេញវ័យផ្សេងទៀតដែលពាក់ព័ន្ធក្នុងជិវិតរបស់ក្មេង ដើម្បីធ្វើអន្តរាគមន៍អោយបានលឿន​ ដើម្បីបញ្ឈប់សកម្មភាពណាមួយនៃការរងគ្រោះពីបញ្ហាដដែលៗ៕