ការជិះកង់មិនបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទបុរសទេ

76

កីឡាជិះកង់ត្រូវបានរកឃើញថាមិនមានផលប៉ះពាល់អវិជ្ជមាន​ដល់​សុខភាព​ផ្លូវភេទ ឬមុខងារ​តម្រង់​នោម​របស់​បុរស​ទេ តែវាផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាម។

អ្នកស្រាវជ្រាវបានរកឃើញអត្ថប្រយោជន៍បែបនេះហើយបានធ្វើការប្រៀបធៀបថា អ្នកជិះកង់ អ្នករត់ និង​អ្នកហែលទឹក សុទ្ធតែត្រូវបានរកឃើញថាមានសុខភាពផ្លូវភេទ និងសុខភាពតម្រង់នោមដូចគ្នា។

អ្នកដឹកនាំធ្វើការអង្កេតផ្នែកទឹកនោម​លោក Benjamin Breyer ពីសាកលវិទ្យាល័យ California បាននិយាយថា​ “ការជិះកង់ផ្តល់អត្ថប្រយោជន៍ដល់បេះដូងនិងសសៃឈាមអោយមានសុខភាពល្អក្រៃលែង ហើយមានផល​ប៉ះ​ពាល់​ទាបចំពោះគន្លាក់ឆ្អឹង”។

ជាមួយគ្នានោះដែរលទ្ធផលនៃភាពវិជ្ជមានសម្រាប់កីឡាជិៈកង់ក៏ត្រូវបានរកឃើញ តាម​រយៈការស្ទង់មតិ​កម្រង​សំនួរ​ដែលវាស់ស្ទង់សុខភាពផ្លូវភេទ និងមុខងារតម្រង់នោម​ជាមួយអ្នកជិះកង់ចំនួន ២,៧៧៤ នាក់មក​ពីចក្រ​ភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និង ញូស៊ីលែន រួមជាមួយ អ្នកហែលទឹក ៥៣៩ នាក់ និង អ្នករត់​ប្រណាំង ៧៨៩ នាក់ ត្រូវបានធ្វើ។

ប្រសិទ្ធភាពទាំងនោះត្រូវបានគេវាយតម្លៃខ្ពស់ចំពោះអ្នកជិះកង់ដែលមានថាមពលខ្លាំង​អ្នកជិះកង់យូជាង ២ឆ្នាំ និង​​អ្នកជិៈកង់លើសពី ៣ដងក្នុងមួយសប្តាហ៍ ឬអ្នកជិៈដែលមានចំងាយជាមធ្យម ២៥ ម៉ាយ ក្នុងមួយថ្ងៃ ឬអ្នកជិះកង់កម្សាន្តផ្សេងៗទៀត។

ក្រុមអ្នកសិក្សាស្រាវជ្រាវបាននិយាយថា ការរកឃើញនេះហាក់ផ្ទុយជាមួយការសិក្សា​ពេលមុន ដែលបង្ហាញ​ថាការ​​ជិះកង់​អាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវភេទបុរស៕