ការស្រាវជ្រាវបានរកឃើញថាការធ្វើលំហាត់ប្រាណជួយរក្សាប្រព័ន្ធភាពស៊ាំអោយមានភាពវ័យក្មេង

41

ការស្រាវជ្រាវថ្មីមួយបានរកឃើញថាការធ្វើលំហាត់ប្រាណក្នុងវ័យចំណាស់អាចជួយរក្សាប្រព័ន្ធភាពស៊ាំរបស់មនុស្សឱ្យសកម្មនិងវ័យក្មេង។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអង់គ្លេសបានតាមដានអ្នកជិះកង់ចំនួន 125 នាក់ដែលមានអាយុលើសពី 55 ឆ្នាំហើយបានរកឃើញថាពួកគេមានប្រព័ន្ធភាពស៊ាំដូចវ័យ 20 ឆ្នាំ។

អ្នកស្រាវជ្រាវបានរកឃើញថាអ្នកជិះកង់ទាំងនេះមានកម្រិតខ្ពស់នៃកោសិកា (T-cells) ថ្មីៗដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សដូចជាការទទួលស្គាល់និងសម្លាប់រោគផ្សេងៗពីខាងក្រៅ។

សាស្ត្រាចារ្យ Janet Lord នាយកវិទ្យាស្ថាន Inflammation and Ageing នៅសាកលវិទ្យាល័យ Birmingham និងជាសហនិពន្ធនៃការស្រាវជ្រាវបាននិយាយថាប្រព័ន្ធភាពស៊ាំចុះខ្សោយប្រហែល 2-3% ក្នុងមួយឆ្នាំពីអាយុ 20 ឆ្នាំរបស់យើង។ ជាមូលហេតុដែលមនុស្សចាស់ងាយ ឆ្លងជម្ងឺដូចជាជម្ងឺរលាកសន្លាក់និងជម្ងឺមហារីក៕