សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបោះឆ្នោតរួចហើយនៅតាខ្មៅ

48
រូបភាពពីហ្វេសប៊ុក សម្ដេចហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន សមាជិករដ្ឋសភាជាតិ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អណិត្តទី៤ រួចហើយ នៅការិយាល័យ មជ្ឃមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅថ្ងៃទី ២៥ ខែ កុម្ភៈនេះជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ដែលប្រព្រឹត្តទៅទាំង ៨ ភូមិភាគទូទាំងប្រទេស ដោយមានការចូលរួមពី​បក្សចំនួន ៤ គឺបក្សប្រជាជនកម្ពុជា បក្សហ្វ៊ុនស៊ិនប៉ិច បក្សយុវជនកម្ពុជា និង​បក្សខ្មែររួបរួមជាតិ។

ការបោះឆ្នោតនេះអ្នកដែលមានសិទ្ឋបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២រូប និងតំណាងរាស្ត្រចំនួន ១២៣រូប។

ក្នុងថ្ងៃបោះឆ្នោតនេះ ក៏មានអ្នកសង្កេតការអន្តរជាតិចូលរួមផងដែរ មកពីប្រទេសជប៉ុន និង ប្រទេសម៉ាឡេស៊ី ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន៕

 

 

រូបភាពពីហ្វេសប៊ុក សម្ដេចហ៊ុន សែន។