គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

77

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។

ក្នុងលិខិតមួយចុះថ្ងៃទី ២១ខែកុម្ភៈដែលដាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន នៅថ្ងៃទី ២៦ ខែ កុម្ភៈខាងមុខនេះ។

ក្នុងលិខិតនោះបន្តថាគណបក្សភ្លើងទៀននឹងធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលបក្សផ្ទះលេខ ៥៧៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលមានសមាជិក ៦០ រូបចូលរួម ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស៕