គណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចដកតំណែងមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ៤ រូប

177

គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានសម្រេចដកតំណែងមន្រ្តីជាន់មន្រ្តី និង​មន្រ្តីជាន់ខ្ពស់ចំនួន ៤រូប ដែលបានបំផុសបំផុល​ទាមទារ​ឲ្យដកតំណែងអនុប្រធានបក្សលោក ប៉ោ ប៊ុនស្រ៊ឺ និងលោក យឹម សាវី អគ្គលេខាធិការបក្ស។

ក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី ២៥ ខែ មករា គណបក្សរាជានិយមមួយនេះបានសម្រេចដកតំណែងមន្រ្តីជាន់​ខ្ពស់​ម្នាក់ និង​ មន្រ្តី៣រូបផ្សេងទៀត ដែលគណបក្សចាត់ទុកថា បានបំផុសបំផុលញត្តិទាមទារ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធាន​គណបក្ស និងលោក យឹម សាវី អគ្គលេខាធិការបក្ស។

តាមសេចក្ដីសម្រេចនោះតាមសម្រេចដកសមាជិកជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ៤រូបនោះដែលមាន លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរងបក្ស លោក ណុប ផន លោក មៀច សំរួល និង​លោក ភាព ភាជន៍។

ការចេញសេចក្ដីសម្រេចនេះបន្ទាប់ពីកាលពេលថ្មីៗកន្លងទៅសមាជិកជាន់ខ្ពស់ទាំងនោះបានដាក់ញត្តិ​ជា​បន្ត​បន្ទាប់​ស្នើសម្តេច​ក្រុមព្រះនរោត្តម រណឫទ្ធិ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខា​ធិការ​គណបក្ស ដោយចោទប្រកាន់ មន្រ្តីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច​ ទាំង២រូបនេះថា ប្រកាន់​បក្ស​ពួកនិយម និងមានអំពើ​ពុករលួយ៕