រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

78

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន និងអនុប្រធានចំនួនបីរូប។ នេះបើយោងតាមសេចក្តីចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី។

ក្រុមការងារនេះ គឺមានភារកិច្ចជាសេនាធិការជូននាយករដ្ឋមន្រ្តី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្ម នុញ្ញកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមការងារនេះ ក៏អាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ និងសាស្រ្តាចារ្យ ជំនាញតាមការចាំបាច់ អាចបង្កើតក្រុមលេខាធិការ ដើម្បីជួយកិច្ចការរបស់ខ្លួន។ ក្នុង​ពេល​បំពេញការងាររបស់ខ្លួន ក្រុមការងារនេះមានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់ក្រសួង​យុត្តិធម៌​ផងដែរ។

ជាមួយគ្នានេះដែរ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ ដើម្បី​ធ្វើ​វិសោធន​កម្ម​​រដ្ឋធម្មនុញ្ញកម្ពុជានេះ ត្រូវស្នើសុំយោបល់ដឹកនាំ ណែនាំដោយផ្ទាល់ពីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ៕