លោកត្រាំអបអរសាទរចំពោះការបោះឆ្នោតយូអិន ដើម្បីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

34

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានអបអរសាទរចំពោះការបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (យូអិន) ដើម្បីដាក់ទណ្ឌកម្មថ្មីៗ ទៅលើកូរ៉េខាងជើង។

លោកត្រាំបានថ្លែងនៅក្នុងសារមួយកាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទើបតែបោះឆ្នោតសម្លេង ១៥ ទល់និងសូន្យ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មថែមទៀត លើប្រទេសកូរ៉េខាងជើង។ ហើយពិភពលោកចង់បានសន្តិភាព មិនមែនសេចក្តីស្លាប់នោះទេ។ បទប្បញ្ញត្តិជាច្រើននៅក្នុងទណ្ឌកម្មនៃសេចក្តីសម្រេចចិត្តរបស់អាម៉េរិក ដែលត្រូវបានគេព្រៀងទុក ក្នុងឧស្សាហកម្មប្រេង និងប្រេងកាតរបស់កូរ៉េខាងជើង។

ដំណោះស្រាយនេះ ក៏អំពាវនាវឱ្យមានការបណ្តេញកម្មករកូរ៉េខាងជើងទាំងអស់ចេញ នៅក្នុងរយៈពេល ២៤ ខែ ដែលពួកគេរកបានប្រាក់ចំណូលនៅក្រៅប្រទេស ហើយបានបន្ថែមបុគ្គល ១៦នាក់ និងអង្គភាពមួយទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាន និងការអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទៅកាន់បញ្ជីទណ្ឌកម្មអង្គការសហប្រជាជាតិ។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងខ្លាំង ខណៈពេលដែលក្រុងព្យុងយ៉ាង បានបន្តធ្វើតេស្តគ្រាប់មីស៊ីល និងនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរៀបចំសមយុទ្ធយោធានៅជិតកូរ៉េខាងជើង។ នៅក្នុងខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានដាក់ទណ្ឌកម្មមួយជុំទៀតទៅលើកូរ៉េខាងជើង។

សូមបញ្ជាក់ថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលមានកម្រិតខ្ពស់បំផុតនេះ ដែលយោងទៅតាមក្រុងព្យុងយ៉ាង ដែលមានសមត្ថភាពវាយប្រហារទៅលើដីគោកសហរដ្ឋអាមេរិក៕