កាណូតដឹកអ្នកដំណើរសាធារណៈលើកដំបូង នឹងដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ

84

(ភ្នំពេញ)៖ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនោះ ក្រសួងសាធារណការ នឹងដាក់ឲ្យប្រើប្រាស់នូវកាណូតដឹកអ្នកដំណើរសាធារណៈជាលើកដំបូងនៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) នៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ បានឲ្យដឹងថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាឲ្យការដឹក ជញ្ជូនអ្នកដំណើរតាមកាណូតនេះ នឹងរួចរាល់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។

លោករដ្ឋមន្រ្តី បន្តថា មធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមកាណូតនេះ គឺនឹងធ្វើដំណើរពីព្រែកព្នៅ មករាជធានីភ្នំពេញ ហើយពីរាជធានីភ្នំពេញ ទៅទីក្រុងតាខ្មៅ ដោយមានការសាងសង់នូវស្ថានីយ៍ចំណតតូចៗផងដែរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ៕