ព័ត៌មានជាតិ
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិសាត់អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក និងអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក សម្រាប់អាណត្តិទី៤ឆ្នាំ២០២៤ក្នុងស្រុកចំនួន៣នៃខេត្តពោធិ៍សាត់
ខេត្តពោធិសាត់:ឯ:)កឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨និងថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ត្រូវនឹងថ្ងៃទី២និងទី៣នៃយុទ្ធនាការឃោសនា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោតរួមមានស្រុកតាលោសែនជ័យ ស្រុក កណ្តៀងនិងស្រុកក្រគរខេត្តពោធិ៍សាត់ដែលបានប្ររព្ធធ្វើស្នាក់ការគណបក្សទាំង៣និងមានការចូលរួមពីឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេ ខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យនិងឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកណ្តៀងនិង ស្រុកក្រគរ។
ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា...
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ព្រមានអាមេរិកថា បើមិនផ្តល់ជំនួយទាន់ពេលទេ លោកនឹងសុំចុះចាញ់រុស្ស៊ីហើយ
អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យបន្តជំនួយយោធាពីលោកខាងលិច សំខាន់សហរដ្ឋអាមេរិក ខណៈដែលការប្រយុទ្ធរបស់ប្រទេសលោកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានឈានចូលដល់ឆ្នាំទី ៣ ដ៏សំខាន់ហើយ ហើយបើអាមេរិកមិនរួសរាន់ក្នុងការផ្តល់ជំនួយឲ្យទាន់ពេលវេលាទេ លោកនឹងសុំចុះចាញ់រុស្ស៊ីហើយ ព្រោះស្ថានភាពសមរភូមិនៅអ៊ុយក្រែនឈានដល់របត់មួយហើយ។
លោ Zelenskyy បាននិយាយទៅកាន់អ្នកសារព័ត៌មានអ៊ុយក្រែន និងបរទេសនៅក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងក្នុងរដ្ឋធានី Kyiv កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីខួបលើកទីពីរនៃការចាប់ផ្តើមនៃការលុកលុយររបស់រុស្ស៊ី។
លោកបានលាតត្រដាងជាលើកដំបូងថាទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរឆ្នាំ ហើយបានសម្តែងការខកចិត្តចំពោះការពន្យារពេលជំនួយយោធាពីបណ្តាប្រទេសលោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា...
ភ្ជាប់ទំនាក់ទំនងបណ្តាញសង្គម