ខេត្តពោធិសាត់:ឯ:)កឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨និងថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ត្រូវនឹងថ្ងៃទី២និងទី៣នៃយុទ្ធនាការឃោសនា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោតរួមមានស្រុកតាលោសែនជ័យ ស្រុក កណ្តៀងនិងស្រុកក្រគរខេត្តពោធិ៍សាត់ដែលបានប្ររព្ធធ្វើស្នាក់ការគណបក្សទាំង៣និងមានការចូលរួមពីឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេ ខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យនិងឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកណ្តៀងនិង ស្រុកក្រគរ។
ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជានិងជាអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថាដោយឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា បាននាំមកជូនប្រទេសជាតិនិងប្រជាជន តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះនិងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណបក្សប្រជា ជនកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសវៃក្មេងដ៏ឆ្នើមក្នុងនីតិកាលទី៧បាននឹងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិនិងប្រជាជនដោយ មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិនិងប្រជាជន។
ក្នុងរយៈពេលជិតមួយឆ្នាំនៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសសំដៅធ្វើយ៉ាងណាឱ្យប្រទេសជាតិកាន់តែរីកចំរើន រុងរឿង។
កត្តាដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តដឹកនាំអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្ត្រឱ្យលេចចេញជារូបរៀង ដោយរំពឹងថាគម្រោងនេះនឹងកែប្រែមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍និងការគ្រប់គ្រងធនធានទឹក បានគ្រប់ជ្រុងជ្រោយ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិនិងជីវភាពប្រជាជនបានកាន់តែប្រសើរ។
ឯកឧត្តម បានបញ្ជាក់ថា លោក លោកស្រីក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកសម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ នៃស្រុកតាលោសែនជ័យ ស្រុកកណ្តៀងនិងស្រុកក្រគរនិងក្លាយជាសន្លឹកឆ្នោតផ្លូវការ១សន្លឹកដ៏មានសារៈសំខាន់ដើម្បីគាំទ្រនិងជ្រើសរើសបេក្ខ ភាពសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា។
ក្នុង នាមប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជានិងជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់លោក លោកស្រីក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា តែងតែបោះឆ្នោតគាំទ្រគណបក្សទទួលបានជោគជ័យទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា និងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ហើយសង្ឃឹមថា ការបោះឆ្នោតជ្រើសើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកសម្រាប់អាណត្តិទី៤ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤ពិតជាទទួលបានជ័យជម្នះគ្រប់ស្រុក ក្រុង បង្កើតនូវប្រវត្តិសាស្ត្រថ្មីទៀត លើទឹកដីនៃខេត្តពោធិ៍សាត់។
តាមរយៈនៃយុទ្ធនាការខោសនានេះឯកឧត្តមក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំទាំង៣ស្រុកជាអង្គ បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គប្បីអនុវត្តទៅតាមគោលការណ៍ច្បាប់បោះឆ្នោតហើយបញ្ហាដែលសំខាន់និងយកចិត្តទុកដាក់បំផុតនោះគឺ ត្រូវរក្សាសុខភាព ការធ្វើដំណើរត្រូវបង្កើនការប្រុងប្រយត្ន័អំពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានឯកសារគ្រប់គ្រាន់សម្រាប់កាន់ទៅបោះឆ្នោតនិងគោរពពេលវេលាឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ផងដែរថា ស្រុកតាលោសែនជ័យក្រុមប្រឹក្សាស្រុកមានចំនួន១៥រូប អង្គបោះឆ្នោតមានមុខតំណែងក្រុមប្រឹក្សាទាំង២ឃុំចំនួន១៨រូប ស្រុកកណ្តៀងក្រុមប្រឹក្សាស្រុក មានចំនួន១៧រូប អង្គបោះឆ្នោតមានមុខតំណែងក្រុមប្រឹក្សាទាំង៩ឃុំចំនួន៥៧រូបនិងស្រុកក្រគរក្រុមប្រឹក្សាស្រុកមានចំនួន២១រូបនិងអង្គបោះឆ្នោតមានមុខតំណែងក្រុមប្រឹក្សាទាំង១១ឃុំចំនួន៦៦រូបព្រមទាំងបានអញ្ជើញចូលរួមដាំកូនឈើជានិមិត្តរូបនៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរនាពេលនោះផងដែរ ៕