រដ្ឋអាជ្ញាស្វែងរកការបង្កកទ្រព្យសម្បត្តិអតីតប្រធានាធិបតី លើការសូកប៉ាន់ដែលទាក់ទងនឹងភ្នាក់ងារចារកម្មជាតិ  


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
95

ព្រះរាជអាជ្ញាបានស្នើសុំដីការបស់តុលាការ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីលោកស្រី ប៉ាក គិនហេ ដើម្បីឱ្យពួកគេបាត់បង់សិទ្ធិនៅក្នុងករណីនៃការទទួលទោស ដែលទាក់ទងនឹងភ្នាក់ងារចារកម្មរបស់ជាតិ (NIS)។ ការិយាល័យព្រះរាជអាជ្ញាទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានដាក់ពាក្យសុំការរឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្ន។ ប្រសិនបើតុលាការយល់ព្រម លោកស្រីប៉ាក នឹងត្រូវហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយការសន្សំ ឬទ្រព្យសម្បត្តិធនាគាររបស់លោកស្រី រួមទាំងការលក់ ការផ្ទេរ ឬការដាក់ទ្រព្យសម្បត្តិសម្រាប់ជួល។

កាលពីថ្ងៃព្រហស្បតិ៍ លោកស្រីប៉ាកត្រូវបានគេចោទប្រកាន់ពីបទទទួលសំណូកបន្ថែម និងការបាត់បង់ការចំណាយរបស់រដ្ឋ ដើម្បីទទួលយកប្រាក់ចំនួន ៣,៦៥ពាន់លានវ៉ុន ស្មើនឹង ៣,៤៣លានដុល្លារពីសេវាស៊ើបការណ៍ជាតិ (NIS) រវាងខែឧសភា កាលពីឆ្នាំ២០១៣ និងខែកក្កដា កាលពីឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយនេះ លោកស្រីត្រូវបានគេបណ្តេញចេញពីមុខតំណែង កាលពីខែមីនាឆ្នាំមុន។

ទ្រព្យសម្បត្តិរបស់លោកស្រីប៉ាក ត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ ៣,៧៣ពាន់លានវ៉ុន គិតត្រឹមដំណាច់ឆ្នាំ២០១៦ បើទោះបីជា វាទំនងជាបានផ្លាស់ប្តូរដោយសារតែនីតិវិធីច្បាប់ ចាប់តាំងពីរឿងអាស្រូវបានបែកធ្លាយ គួរត្រូវបានចំណាយយ៉ាងច្រើនសម្បើម។ ហើយដីការបស់តុលាការ អាចបង្កកទ្រព្យសម្បត្តិរបស់លោកស្រីរហូតដល់ចុងបញ្ចប់នៃការជំនុំជម្រះក្តី សម្រាប់ករណីសំណូកពីភ្នាក់ងារចារកម្មរដ្ឋ។

ព្រះរាជអាជ្ញាបានទទួលដីកាតុលាការស្រដៀងគ្នានេះ សម្រាប់ ៧,៨ពាន់លានវ៉ុន ដែលត្រូវបានចោទប្រកាន់ថា បានបង់ជាសំណូកដោយក្រុមហ៊ុន Samsung ជូនចំពោះលោកស្រី Choi Soon-sil ដែលជាមិត្តដ៏យូរអង្វែងរបស់លោកស្រីប៉ាកនៃរឿងអាស្រូវនេះ។ ទ្រព្យសម្បត្តិរបស់លោកស្រី ត្រូវបានបដិសេធនៅពេលនោះ ជាប្រធានបទសម្រាប់ការបង្កក ចាប់តាំងពីពេលដែលព្រះរាជអាជ្ញាបានសម្រេចថា លោកស្រី Choi គឺជាអ្នកទទួលផលដ៏សំខាន់នៅក្នុងបទឧក្រិដ្ឋនោះ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528