រដ្ឋាភិបាលប្រកាសបង្កើតមូលនិធិគន្ធបុប្ផាមួយនៅកម្ពុជា


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
95

រដ្ឋាភិបាលកម្ពុជានឹងបង្កើតមូលនិធិគន្ធាបុប្ផាមួយនៅកម្ពុជាដែលលោកនឹងធ្វើជាប្រធាន ដើម្បីគាំទ្រកុំ​ឲ្យមន្ទីរ​ពេទ្យ​សប្បុរស​មួយ​នេះបិទទ្វារឈប់ដំណើរ​ការ។

លោក Beat Richner កំពុងពិនិត្យកុមារ​មានជំងឺ។ រូបពីហ្វេសប៊ុកលោក Beat Richner។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ​ក្នុងពិធីជួបសំណេះសំណាលជាមួយសមាគមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ប្រមាន ៤ពាន់នាក់នៅកោះពេជ្រ នាព្រឹកថ្ងៃទី ១៤ ខែ មករានេះដោយលោកថា ធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យ​គន្ធបុប្ផា​ដំណើរ​ការបន្ត លោកនឹងបង្កើតមូលនិធិគន្ធបុប្ផាមួយហើយលោកនឹងធ្វើប្រធាននៃមូលនិធិនេះ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «រដ្ឋាភិបាលត្រូវតែបន្ដឲ្យមន្ទីរពេទ្យគន្ធបុប្ផារស់ ជាមួយនឹងការផ្ដល់​ចំណែក​កាន់​តែធំទៅមន្ទីរពេទ្យ មានមូលនិធិគន្ធបុប្ផានៅស្វីសមួយហើយ តែយើងនឹងបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា​មួយ​ទៀត ហើយខ្ញុំនឹងធ្វើប្រធានកិត្តិយស»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថាការបង្កើតមូលនិធិនេះ គឺបង្ហាញថា​មិនអាចគ្រាន់តែ​នៅពេលអវត្តមាន​ស្ថានិកលោក Beat Richner ធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារកម្ពុជាជាច្រើននាក់នោះបិទទ្វារនោះទេ។

មន្ទីរពេទ្យគន្ធាបុប្ផានេះត្រូវបានបង្កើតឡើងដោយស្ថានិកជនជាតិស្វីសលោក Beat Richner កាលពីឆ្នាំ ១៩៩៣ ដែលទទួលបានមូលនិធិពីប្រទេស ស្វីស ​ក្នុងការផ្តល់សេវាព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ ហើយ​រហូតមកដល់ពេលនេះកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះសរុប ១៦,៨២២,២២៥​ករណីហើយទទួលបាន​ការព្យាបាល៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528