អន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកដៃមួយនៅក្នុងទីក្រុង Herat ភាគនិរតីនៃប្រទេសអាហ្វហ្គានីស្ថានកាសែត។ នេះតាមកាសែត Hasht-e Subh បានរាយការណ៍។
ប្រភពដដែល បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ និង ៥២ នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃ ១០ ខែមករា ដោយគ្រាប់បែកដៃ បំផ្ទុះនៅជិតរថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមតាលីបង់។
អាជ្ញាធរមូលដ្ឋានមិនទាន់ធ្វើអត្ថាធិប្បាយលម្អិត ជុំវិញស្ថានភាពនេះនៅឡើយទេ៕