សេតវិមាន៖ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មកូរ៉េខាងជើង បន្ទាប់ពីដំណើរការច្បាប់

38

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង នឹងត្រូវប្រកាសនៅពេលបញ្ចប់ដំណើរការអនុម័តច្បាប់រួចរាល់។ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្តេជ្ញាកាលពីខែមុនឱ្យដាក់ទណ្ឌកម្មសំខាន់ៗបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ក្នុងការឆ្លើយតបចំពោះការបាញ់មីស៊ីលផ្លោងអន្តរទ្វីបថ្មី ដ៏មានឥទ្ធិពលបំផុត។ ប៉ុន្តែគ្មានការប្រកាសណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។

លេខាធិការសារព័ត៌មានសេតវិមានលោក Sarah Sarah Sanders បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងកំពុងធ្វើការតាមនីតិវិធីច្បាប់»។ វាមានភាពស្មុគស្មាញជាងនេះបន្តិច ហើយនៅពេលដែលយើងឆ្លងកាត់នោះ យើងនឹងអាចនិយាយលំអិតអំពីហេតុផលនៃការពន្យារពេលមួយចំនួន។

រដ្ឋបាលលោកត្រាំបានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបកុម្មុយនិស្ត ដើម្បីបញ្ឈប់វាពីការបង្កើតអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលមានសមត្ថភាពបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្រ្តីអាមេរិកបានអំពាវនាវឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង និងការហាមឃាត់លើនាវា ដែលដឹកជញ្ជូនទំនិញទៅមក។

កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងត្បូង បានអនុវត្តទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង។ អង្គភាពកូរ៉េខាងជើងចំនួន២០ និងមនុស្សចំនួន ១២នាក់ ត្រូវបានចុះក្នុងបញ្ជីខ្មៅ ចំពោះតួនាទីសង្ស័យរបស់ពួកគេ ក្នុងការពន្លឿនកម្មវិធីអាវុធ៕ ដោយ៖ Rush News