យ៉ាងហោចណាស់មនុស្ស ៣៧នាក់ត្រូវបានគេបារម្ភថា បានស្លាប់នៅក្នុងអគ្គិភ័យ ដែលបានឆេះបំផ្លិចបំផ្លាញផ្សារទំនើបមួយកន្លែង នៅក្នុងទីក្រុងដាវ៉ាវ នៅភាគខាងត្បូងប្រទេសហ្វីលីពីន។
ក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមជាច្រើនម៉ោង ដើម្បីពន្លត់អគ្គិភ័យ ដែលបានចាប់ផ្តើម កាលពីព្រឹកថ្ងៃសៅរ៍ នៅជាន់ទី៣ និងបានឆេះរាលដាលទៅខាងជាន់ខាងលើ។
មន្រ្តីមូលដ្ឋានត្រូវបានគេដកស្រង់សម្តី ដែលនិយាយថា ឱកាសនៃការរស់រានមានជីវិតរបស់ពួកគេគឺសូន្យ។ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតើតេ បានជួបក្រុមគ្រួសារដែលបាត់ខ្លួននៅកន្លែងកើតហេតុ។ មូលហេតុនៃអគ្គិភ័យត្រូវបានគេដឹងភ្លាមៗ។ ទីក្រុងដាវ៉ាវស្ថិតនៅប្រហែល ៨០០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីនៃរដ្ឋធានីម៉ានីល៕