យោធាថា មិនទាន់ធ្វើការសំរេចចិត្តនៅឡើយទេ ទៅលើសមយុទ្ធសម្ព័ន្ធមិត្តឆ្នាំក្រោយ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
56

យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា វាជារឿងឆាប់ពេកហើយ ដែលត្រូវនិយាយជាសាធារណៈអំពីលទ្ធភាពនៃការពន្យារពេលការធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ដើម្បីចៀសវាងការជាន់គ្នារវាងការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang ឆ្នាំ២០១៨។

សម្ព័ន្ធមិត្តជាធម្មតា ចាប់ផ្តើមសមយុទ្ធ Key Resolve និង Foal Eagle នៅចុងខែកុម្ភៈ ឬដើមខែមីនាដែលកូរ៉េខាងជើងចាត់ទុកថា ជាការហាត់សមសម្រាប់ការឈ្លានពាន ហើយប្រើជាលេសដើម្បីបង្កហេតុ។

បញ្ហាលំបាកមួយសម្រាប់កូរ៉េខាងត្បូង គឺថាសមយុទ្ធនេះ ទំនងជាស្របគ្នាជាមួយនឹងការប្រកួតកីឡា PyeongChang ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងទីក្រុង Pyeongchang ដែលជារមណីយដ្ឋានជួរភ្នំ ដែលស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃតំបន់គ្មានយោធា (DMZ)។ ហើយប៉ារ៉ាឡាំពិក ត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី៩ ដល់ថ្ងៃទី១៩ ខែមីនា ក្នុងទីតាំងតែមួយ។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង គឺស្ថិតនៅក្នុងការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក ដើម្បីលៃតម្រូវកាលវិភាគសម្រាប់ការធ្វើសមយុទ្ធនេះ៕ ដោយ៖ Rush News


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528