មីយ៉ាន់ម៉ាអញ្ជើញដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួយកសាងរដ្ឋរ៉ាឃីនឡើងវិញ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
49

ទីភ្នាក់ងារមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញដៃគូកិច្ចសហប្រតិបត្តិការ និងសហគមន៍អន្តរជាតិ ដើម្បីជួយសាងសង់ និងជួសជុលឡើងវិញនូវរដ្ឋរ៉ាឃីន ដែលហែកហួរដោយជម្លោះសង្គ្រាមនៅភាគខាងលិចនៃប្រទេសមួយនេះ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចមីយ៉ាន់ម៉ាលោក Win Myat Aye ដែលជាអនុប្រធាននៃសហភាពសហជីពជំនួយមនុស្សធម៌ការតាំងទីលំនៅ និងអភិវឌ្ឍន៍នៅរ៉ាឃីន បានលើកឡើងពីជំហររបស់អ្នកការទូត និងភ្នាក់ងារអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍។

លោក Win Myat Aye បានបញ្ជាក់ច្បាស់ពីផែនការអនុវត្តគម្រោងអភិវឌ្ឍន៍នៅរដ្ឋរ៉ាក់ឃីន ដោយសហការជាមួយសហគ្រិននានារបស់ប្រទេសនេះ ដោយលើកពីគម្រោងជាច្រើន ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធការបង្កើតតំបន់សេដ្ឋកិច្ច បង្កបង្កើនផលចិញ្ចឹមសត្វ ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបង្កើតឱកាសការងារធ្វើ បណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់សេវាថែទាំសុខភាព បង្កើតគម្រោងមីក្រូហិរញ្ញវត្ថុ និងលើកកម្ពស់វិស័យទេសចរណ៍ ជាដើម។

លោកក៏បានថ្លែងផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនរ៉ូហ៊ីងយ៉ា ដែលត្រូវបានផ្លាស់ប្តូរទីលំនៅ បន្ទាប់ពីកិច្ចព្រមព្រៀងរវាងភូមា និងបង់ក្លាដែស នៅថ្ងៃទី២៣ ខែវិច្ឆិកា។ លោករដ្ឋមន្រ្តីបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងអនុវត្ដអនុសាសន៍របស់គណៈកម្មការពិគ្រោះយោបល់ពិសេស ស្តីពីរដ្ឋរ៉ាឃីន ដែលដឹកនាំដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិកូហ្វីអាណាន់។

នៅក្នុងការអភិវឌ្ឍន៍ចុងក្រោយបំផុត ប្រជាជនរ៉ូហ៊ីងយ៉ា ដែលគ្មានទីលំនៅទាំងអស់ ដែលយកទីជំរកទៅកាន់ជំរំចំនួន ៣១ នៅទីក្រុង Sittway នៃរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា បានវិលត្រឡប់មកមាតុប្រទេសវិញ ខណៈស្ថានការណ៍នៅក្នុងរដ្ឋនេះ បានវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។

មន្រ្តីបាននិយាយថា អាជ្ញាធរមូលដ្ឋានកំពុងបែងចែកដី ទៅអ្នកដែលបានបាត់បង់ផ្ទះសំបែងរបស់ពួកគេ នៅក្នុងជម្លោះ និងផ្តល់ស្បៀងអាហារ និងសន្តិសុខដល់សហគមន៍ទាំងអស់ នៅក្នុងតំបន់នោះ។ ពួកជ្រុលនិយមរ៉ូហ៊ីងយ៉ា (Arakan Rohingya Army) បានចាប់ផ្តើមវាយប្រហារទៅលើទីបញ្ជាការរបស់ប៉ូលិសនៅរដ្ឋរ៉ាឃីន កាលពីថ្ងៃទី២៥ ខែសីហា ដោយបានផ្លាស់ប្តូរទីលំនៅប្រជាជនពីតំបន់មួយចំនួននៅក្នុងសង្កាត់ Maungtaw៕ ដោយ៖ Rush News


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528