ប្រេស៊ីលបានផ្តួលអូទ្រីសក្នុងលទ្ធផល 3-0 ក្នុងការប្រកួតកម្តៅសាច់ដុំសម្រាប់ World Cup

73

កីឡាករ Gabriel Jesus Philippe Coutinho និង Neymar បានស៊ុតចំគោលដៅ ខណៈដែលប្រេស៊ីលបានបញ្ចប់ការប្រកួតត្រៀម World Cup របស់ពួកគេជាមួយនឹងជ័យជម្នះ 3-0 លើក្រុមអូទ្រីសនៅក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យ។កីឡាករ Jesus បានស៊ុតបាល់បញ្ចូលទីមុនពេលពាក់កណ្តាលតង់នៅឯកីឡដ្ឋាន Ernst-Happel ដោយការទាត់បាល់កោងបន្ទាប់ពីកីឡាករ Marcelo បញ្ជូនបាល់អោយគាត់ពីចម្ងាយ។កីឡាករ Neymar បានរកគ្រាប់បាល់ទី 2 របស់គាត់នៅក្នុងការប្រកួតជាច្រើន ក្រោយពីការវិលត្រឡប់មកវិញរបស់គាត់បន្ទាប់ពីបាក់ឆ្អឹងជើង គាត់បានញាក់បាល់ចុះឡើងនិងទាត់បាល់បញ្ចូលទីយ៉ាងល្អឆ្លងកាត់អ្នកចាំទី Heinz Lindner។គ្រាប់បាល់ទី 3 របស់ប្រេស៊ីលបានស៊ុតបញ្ចូលទីដោយកីឡាករ Coutinho បន្ទាប់ពីកីឡាករ Roberto Firmino បញ្ជូនបាល់កាត់បានយ៉ាងល្អ។

កីឡាករ Jesus បានប្រាប់ SporTV បន្ទាប់ពីការប្រកួតថា «វាជាការលំបាកណាស់តាំងពីដើមមកដោយសារតែពួកគេបានការពារយ៉ាងល្អ»។ ប៉ុន្តែយើងបានខិតខំយ៉ាងខ្លាំងនិងរក្សាបាល់នៅលើដីហើយនៅពេលដែលឱកាសបានមកដល់យើងបានឆក់យកវា។

ក្រុមជម្រើសជាតិប្រេស៊ីលនឹងចាប់ផ្តើមយុទ្ធនាការប្រកួត World Cup របស់ពួកគេដោយប្រកួតជាមួយនឹងក្រុមជម្រើសជាតិស្វីសនៅក្នុងទីក្រុង Rostov-on-Don នៅថ្ងៃទី 17 ខែមិថុនា មុននឹងជួបក្រុមជម្រើសជាតិកូស្តារីកានិងស៊ែប៊ីនៅក្នុងពូលE៕