អ្នកប្រដាល់ជនជាតិអង់គ្លេសត្រូវបានហាមឃាត់មិនឱ្យប្រកួតរយៈពេល 2 ឆ្នាំបន្ទាប់ពីធ្វើតេស្តវិជ្ជមាន

46

អ្នកប្រដាល់កីឡាអូឡាំពិកជនជាតិអង់គ្លេស Muhammad Ali ត្រូវបានហាមឃាត់មិនអោយប្រកួតរយៈពេល 2 ឆ្នាំបន្ទាប់ពីបរាជ័យពីការធ្វើតេស្តរកគ្រឿងញៀន។

កីឡាករប្រដាល់ទម្ងន់ស្រាល វ័យ 21 ឆ្នាំរូបនេះត្រូវបានគេធ្វើតេស្តជាវិជ្ជមានចំពោះការប្រើប្រាស់អ័កម៉ូជំនួយសាច់ដុំនិងឆ្អឹងដែលមានឈ្មោះថា Trenbolone អំឡុងការប្រកួត World Series of Boxing នៅប្រទេសម៉ារ៉ុកកាលពីខែមេសាឆ្នាំមុន។

គាត់បាននិយាយថា អ្វីដែលពួកគេចាប់បានខ្ញុំគឺមានពីរណាណូក្រាម ខ្ញុំមិនអាចពន្យល់វាបាន។

ខ្ញុំបានព្យាយាមធ្វើឱ្យមានទម្ងន់ 52 គីឡូក្រាម ហើយខ្ញុំមិនចង់បង្កើនសាច់ដុំទេ ខ្ញុំព្យាយាម បន្ថយទំងន់ វាមិនសមហេតុផលទេ។

Ali ត្រូវបាព្យួការប្រកួតបណ្តោះអាសន្ននៅក្នុងខែតុលា ហើយឥឡូវនេះបានឈានដល់កិច្ចព្រមព្រៀងដំណោះស្រាយជាមួយសមាគមកីឡាប្រដាល់អន្តរជាតិ (AIBA) ។

Trenbolone ដែលជាថ្នាំជំនួយការលូតលាស់សាច់ដុំគឺស្ថិតនៅក្នុងបញ្ជីហាមឃាត់របស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក។

BBC Sport បានអោយដឹងថា Ali បានប្រកែកថាគាត់អាចបរិភោគសាច់កខ្វក់នៅម៉ារ៉ុក ឬមានសារធាតុជំនួយសាច់ដុំនៅក្នុងប្រព័ន្ធរបស់គាត់បន្ទាប់ពីញ៉ាំភេសជ្ជៈ សម្រាប់ឪពុករបស់គាត់។

ប៉ុន្តែ AIBA ចាត់ទុក Ali មិនផ្តល់ភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគាត់មិនមានកំហុសចំពោះការរំលោភនោះទេ។

Ali ដែលបានចាញ់ក្នុងជុំទីមួយនៃអូឡាំពិកទីក្រុងរីអូ ឆ្នាំ2016 ជឿជាក់ថារយៈពេលនៃការហាមប្រាមរបស់គាត់គឺយូរ ហើយបាននិយាយថាវាមិនអាចមានអ្វីកាន់តែអាក្រក់ទេ។

វានឹងមានមនុស្សនិយាយបែបនេះ ហើយខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់គិតថាខ្ញុំជាមនុស្សអាក្រក់នោះទេ៕