អ៊ីរ៉ង់នៅតែស្ថិតនៅលេខរៀងទី 36 ក្នុងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA

28

ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃសុក្រថាក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានរក្សាចំណាត់ថ្នាក់លេខ 36 ក្នុងបញ្ជីចំណាត់ថ្នាក់ថ្មីរបស់ FIFA។

ក្រុមអ៊ីរ៉ង់នៅតែជាក្រុមបាល់ទាត់អាស៊ីដ៏ល្អបំផុតក្នុងចំណាត់ថ្នាក់ ដែលតាមពីក្រោយដោយក្រុមជម្រើសជាតិអូស្ត្រាលីចំណាត់ថ្នាក់ទី40 ក្រុមជម្រើសជាតិជប៉ុនចំណាត់ថ្នាក់ទី60 និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងចំណាត់ថ្នាក់ទី61។

ជើងឯកពិភពលោក ក្រុមជម្រើសជាតិអាឡឺម៉ង់មាន 1,544 ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់កំពូលរបស់ FIFA ក្នុងខែឧសភា។

ក្រុមជម្រើសជាតិអាឡឺម៉ង់ត្រូវបានតាមពីក្រោយដោយក្រុមជម្រើសជាតិប្រេស៊ីលដែលមាន 1,384ពិន្ទុ ក្រុមជម្រើសជាតិបែលហ្សិកដែលមាន 1,346ពិន្ទុ ក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលមាន 1,306ពិន្ទុ ក្រុមជម្រើសជាតិអាហ្សង់ទីនដែលមាន 1,254ពិន្ទុ ក្រុមជម្រើសជាតិស្វ៊ីសដែលមាន 1,179ពិន្ទុ ក្រុមជម្រើសជាតិបារាំងដែលមាន 1,166ពិន្ទុ ក្រុមជម្រើសជាតិអេស្ប៉ាញដែលមាន 1,162ពិន្ទុ ក្រុមជម្រើសជាតិឈីលីដែលមាន 1,146ពិន្ទុ និងក្រុមជម្រើសជាតិប៉ូឡូញដែលមាន 1,128ពិន្ទុ៕