Pacquiao មិនអាចរង់ចាំការប្រកួតដណ្តើមជើងឯកពិភពលោកពីកីឡាករ Matthysse

38

កីឡាករ Manny Pacquiao បាននិយាយកាលពីថ្ងៃអង្គារថាលោកមិនអាចរង់ចាំការក្នុងការដណ្តើមជើងឯកពិភពលោកមួយទៀតទេ ខណៈដែលអ្នកចាត់ចែងការប្រកួតរបស់កីឡាករ Lucas Matthysse បានបញ្ជាក់ថាកីឡាករអាហ្សង់ទីននឹងគ្រប់គ្រងខ្សែក្រវាត់របស់ខ្លួនពេលប្រកួតជាមួយកីឡាករហ្វីលីពីននៅទីក្រុងគូឡាឡាំពួនៅខែកក្កដា។

អ្នកចាត់ចែងរបស់កីឡាករ Oscar De La Hoya បានប្រកាសនៅលើ Twitter នៅសហរដ្ឋអាមេរិកថាការប្រកួតប្រជែងនេះត្រូវបានបញ្ជាក់នៅពេលនេះ។

Pacquiao បាននិយាយថា វាមិនមានអ្វីក្រៅពីការប្រជែងជាមួយកីឡាករ Lucas Matthysse សម្រាប់ពានរង្វាន់ពិភពលោកមួយផ្សេងទៀតនៅថ្ងៃទី 15 ខែកក្កដាក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

Pacquiao អាយុ 39 ឆ្នាំបាននិយាយថាការប្រកួតជាមួយនឹង Matthysse គួតែប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែមិថុនា។

លោក Pacquiao ដែលជាសមាជិកព្រឹទ្ធសភានៅប្រទេសហ្វីលីពីនមិនបានចូលរួមប្រកួតក្នុងសង្វៀននោះទេចាប់តាំងពីការបរាជ័យក្រោមថ្វីដៃរបស់កីឡាករអូស្ត្រាលី Jeff Horn នៅទីក្រុង Brisbane កាលពីខែកក្កដាឆ្នាំមុន។
Matthysse វ័យ 35 ឆ្នាំដែលបានឈ្នះ 39 លើកក្នុងនោះ 36 លើកដោយផ្តួលគូប្រកួតដោយសន្លប់ ចាញ់ 4 លើក បានឈ្នះខ្សែក្រវាត់សមាគមកីឡាប្រដាល់ពិភពលោកដែលមិនសូវមានគេស្គាល់ បន្ទាប់ពីបានផ្តួលកីឡាករ Teerachai Sithmorseng របស់ថៃកាលពីខែមករា។

Pacquiao បាននិយាយកាលពីខែមុនថាព្រឹត្តិការណ៍នេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ Matthysse ក៏ជាកីឡាករកំពូល។

លោកបានបន្ថែមថា «ខ្ញុំមានសង្ឃឹមឈ្នះតិចតួចនៅក្នុងការប្រកួតនេះ ប៉ុន្តែខ្ញុំបានស៊ាំវាទៅហើយ។ វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ខ្ញុំក្នុងការហ្វឹកហាត់និងការខិតខំប្រឹងប្រែងដើម្បីឈ្នះពានរង្វាន់នេះ»។

Pacquiao ទទួលបានជ័យជម្នះ 59 លើកក្នុងនោះរួមមានផ្តួលគូរប្រកួតសន្លប់ចំនួន 38 លើក ចាញ់ 7 លើកនិងស្មើ 2 លើក៕