អ្នកឧបត្ថម្ភស្រាបៀររបស់ FIFA នឹងប្តឹងកីឡដ្ឋានប្រកួត World Cup ឆ្នាំ ២០១៨

48

ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់ដែលធ្វើតំណើរទៅកាន់ទីក្រុង​ Rostov របស់ប្រទេសរុស្សីដើម្បីទស្សនាការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្តៅនេះនឹងមិនត្រូវបានទុកអោយទស្សនាដោយគ្មានស្រាបៀរឡើយដោយសាតែអ្នកឧបត្ថម្ភស្រាបៀររបស់ FIFA នឹងប្តឹងអាជ្ញាធរទីក្រុងពីការសម្រេចចិត្តរបស់ពួកគេដើម្បីហាមឃាត់មិនអោយលក់ស្រាបៀរនៅកីឡដ្ឋានក្នុងប្រទេស។

Sun InBev នាយកដ្ឋានផលិតស្រាប៊ែលហ្ស៊ិក AB InBev របស់រុស្សី ដែលផលិតស្រាបៀរម៉ាកសញ្ញាដូចជា Budweiser, Stella Artois និង Corona គ្រោងដាក់ពាក្យបណ្តឹងប្រឆាំងអាជ្ញាធរក្រុង Rostov។ បញ្ហាគឺការរារាំងចំពោះការលក់ភេសជ្ជៈដែលមានជាតិអាល់កុលនៅកីឡដ្ឋាន Rostov ជាទីតាំងសម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដែលនិយាយអំពីច្បាប់ហាមឃាត់ការប្រើប្រាស់ជាតិអាល់កុលនៅទីកន្លែងដែលមានការជួបជុំគ្នាច្រើនសន្ធឹកសន្ធាប់។

កាលពីឆ្នាំ ២០១៣ លោកប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតអោយ FIFA និងដៃគូលក់ស្រាបៀរក្នុងកម្មវិធីប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ក្នុងប្រទេសរុស្សី ដែលបញ្ចប់ការហាមប្រាមជាតិអាល់កុលក្នុងព្រឹត្តិការណ៍កីឡាដោយបង្ខំតាំងពីឆ្នាំ ២០០៥។

ការអនុម័តច្បាប់ដែលផ្តើមដោយលោក Putin មិនគ្របដណ្តប់តំបន់ដែលគ្មានស្រាបៀរទេ រួមទាំង ស្ថាប័នអប់រំនិងសុខាភិបាល គ្រប់មធ្យោបាយនៃការដឹកជញ្ជូន អាកាសយាន្តដ្ឋាន ស្ថានីយរថភ្លើង ស្ថានីយសាំង ផ្សារ ឬក៏កន្លែងផ្សេងៗទៀតដែលមានមហាជនប្រមូលផ្តុំគ្នា ខណៈដែលកីឡដ្ឋាន Rostov ត្រូវបានចាត់ថ្នាក់ដោយរដ្ឋាភិបាលទីក្រុង៕