លោក Pele: Neymar ដូចជា Messi ជាងកីឡាករ Ronaldo

58

គ្រូបង្វឹកបាល់ទាត់ប្រេស៊ីល Pele បាននិយាយកាលពីថ្ងៃសុក្រថា Neymar គឺដូចជា Lionel Messi ច្រើនជាងកីឡាករ Cristiano Ronaldo សម្រាប់សមត្ថភាពរបស់គាត់ក្នុងការបង្កើតនិងស៊ុតបញ្ចូលទី។

Messi និង Ronaldo បានឈ្នះពានកិត្តិយសជាបុគ្គលកំពូលៗ របស់បាល់ទាត់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ FIFA ចំនួន 5 លើក។Neymar ដែលបានចូលរួមជាមួយក្លឹប Paris Saint-Germain ពីក្លិប Barcelona ក្នុងតម្លៃខ្លួន 222 លានអឺរ៉ូកាលពីខែសីហា ត្រូវបានគេចាត់ទុកថាជាអ្នកស្នងមរតករបស់កីឡាករពីររូប ត្រូវបានគេបោះឆ្នោតជាអ្នកលេងល្អបំផុតលំដាប់លេខ 3 នៅលើពិភពលោកក្នុងពីររដូវកាលនៃបីរដូវកាលចុងក្រោយ។

“Neymar ត្រូវបានគេប្រៀបធៀបជាមួយនឹងកីឡាករ Cristiano Ronaldo ខ្ញុំបាននិយាយជាច្រើនដងប្រាប់មិត្តភក្តិនៅទ្វីបអឺរ៉ុបដែលបានផ្តល់បទសម្ភាសន៍ … កីឡាករ Cristiano Ronaldo គឺជាកីឡាករល្អឥតខ្ចោះ ដែលគាត់អាចដូចជា Vava របស់យើង Coutinho របស់យើងក៏ជាគូប្រជែងផងដែរ ” ។លោក Pele​ បានប្រាប់ ESPN តំណាងអោយក្រុមប្រេស៊ីលដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 1962។Neymar គឺពិតជាមានលក្ខណៈបែប Messi ច្រើនជាងអ្នកដែលលេងការប្រកួត ប៉ុន្តែស៊ុតបាល់បញ្ចូលទីបានសម្រេចផងដែរ។

នៅក្នុងបទសម្ភាសន៍ដ៏ទូលំទូលាយមួយ លោក Pele បានរំលឹកឡើងវិញពីការលេងរបស់លោកជាមួយក្រុម Santos ហើយបាននិយាយថាលោកមានអំណរគុណចំពោះមិត្តភក្តិដែលលោកបានលេងនៅក្នុងកីឡាបាល់ទាត់ ទាំងនៅក្នុងប្រទេសប្រេស៊ីលនិងនៅបរទេស៕