គួរឲ្យសង្វែក! ក្មេងប្រុសម្នាក់ចុះលេងទឹកស្រះ រអិលជើងលង់ស្លាប់

82

 

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ បានចុះលេងទឹកស្រះ ទំនងជារអិលជើង ធ្លាក់ទឹកដាំក្បាលជ្រមុចភក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចធអាធម។

ករណីនេះកើតឡើងនៅម៉ោងប្រហែល ១៤ និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤  នៅចំណុចស្រះទឹក ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានសិស្សសាលាមួយក្រុមគ្នា២ទៅ៣នាក់បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុន ហើយក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្រះ ដោយសាទឹកជ្រៅមិនចេះហែលទឹក បានបណ្ដាលឱ្យលង់ស្លាប់ ។ចំណែកសិស្ស២នាក់ទៀតបានរត់មកប្រាប់គ្រូ ឃណៈបានទទួលដំណឹងនេះភ្លាមក៏បានប្រញ៉ាប់ប្រញ៉ាល់ទៅជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ និនបានរាយការណ៍មកសមត្ថកិច្ចផងដែរ។

ដោយឡែកសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ខន ចាន់វឌ្ឍនា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ឪពុកឈ្មោះសិន ហុកនី និងម្តាយឈ្មោះ ហីម សុធារី រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ច័យរួច សន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕