ប្រជាពលរដ្ឋឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង សម្តែងក្តីរីករាយ ខណៈទទួលបានសមទ្ធិផលស្ពានដែកតម្លៃជាង៥ម៉ឺនដុល្លា ជាអំណោយសប្បុរសជន

26

 

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំក្រាំងលាវ សម្តែងអារម្មណ៍ សប្បាយរីករាយ ជាពន់ពេក ខណៈទទួលបានសមិទ្ធិផលស្ពានដែក ឬ ស្ពានបាឡេ ១ខ្សែ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយ២៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធីក្រុងពាលី កសាងសមទ្ធិផល ដើម្បីជួយសម្រួលដល់ការលំបាកប្រជាពលដែលបានប្រើប្រាស់លើផ្លូវនេះ។

ពិធីសែនក្រុងពាលី ស្ថាបនាសាងសង់ស្ពាននេះ នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ នៅចំណុចចំណងក ស្ថិតក្នុងភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ជា ច័ន្ទសុផល ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋកម្ពុជា និងជាប្រធានមូលនិធិសប្បុរសធម៌ បានឲ្យដឹងថា៖ ស្ពានបាឡេសាងសង់១ខ្សែថ្មីនេះមានឈ្មោះថា”ស្ពានសាមគ្គីគង់នៅ” ដែលមានឈ្មោះអតីតស្ពានចំណងករតិរិច្ឆាន ដោយមើលឃើញប្រជាពលរដ្ឋមានការលំបាកខ្លាំង ព្រោះថាស្ពាននេះ! ជាស្ពានឈើចាស់មានសភាពទ្រុឌទ្រោមពុំអាចប្រើប្រាស់បន្តរការធ្វើដំណើរឆ្លងកាត់ទៀតបាន ក៏កៀគរថវិកាទទួលការគាំទ្រ! ពីសប្បុរសជនចូលរួមជួយឩបត្ថម្ភចាប់ផ្តើមពិធីសែនក្រុងពាលីស្ថាបនា សាងសង់ នាពេលនេះ។ ហើយគម្រោងសាងសង់ស្ពាននេះចំណាយលើសម្ភារៈ កម្លាំងពលកម្ម ខ្ទង់ថវិកាប្រមាណជិត៥ម៉ឺនដុល្លាផងដែរ។

ជាមួយគ្នានេះលោក មាស សុគា ស្មៀនឃុំក្រាំងលាវ បញ្ជាក់ឲ្យដឹងថា៖ ប្រជាពលរដ្ឋក្នុងឃុំមានចំនួន២០៧គ្រួសារ ហើយស្ពាន១ខ្សែនេះ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជាពិសេសដំណើរឆ្លងកាត់ស្ពានអូរចំណងកររបស់ប្រជាពលរដ្ឋក្នុងការប្រាស្រ័យទាក់ទងគ្នាពីភូមិមួយទៅភូមិមួយ ការប្រកប មុខរបរកសិកម្មគ្រប់ប្រភេទ ការដឹកជញ្ជូនផលិតផលកសិកម្មផ្សេងៗ។ល។ ក្នុងនោះលោកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់លើសមទ្ធិផលស្ពានថ្មីនេះ! ចូលរួមថែរក្សាឲ្យគង់វង់យូរអង្វែង ទុកជាប្រយោជន៍រួម៕