មនុស្សចេះតែដើរ ឆ្កែចេះតែព្រុស តើហេតុអ្វី ឈ្មួញឈើដុះស្លែនេះនៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសក្នុងខេត្តពោធិសាត់បានដ៍ដែលចឹង

14

 

ពោធិ៍សាត់ៈ បើទោះបីជាសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិសាត់ខិតខំបំពេញតួនាទីអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៍ដោយ  ក័គេនៅតែសង្កេតឃើញថាមានឈ្មួញឈើដុះស្លែមួយចំនួនបាន ឆ្មក់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើជាបន្តបន្ទាប់។

តួយ៉ាងដូចជាសកម្មភាពដឹកជញ្ជូនឈើហ៊ុបខ្នាតធំ គ្មានច្បាប់អនុញ្ញាតមួយករណីដែលសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា  ឆ្នាំ២០២៤ កន្លងទៅ ដោយមានការសហការវាងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើសំរោង ផ្មែករដ្ឋបាលព្រៃឈើភ្នំក្រវ៉ាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រុកភ្នំក្រវ៉ាញ  និងអង្គការអភិរក្សធនជានធម្មជាតិ បានធ្វើការឃាត់ចាប់រថយន្តវ៉េអង ម៉ាកហ៊ីយ៉ានដាយមួយគ្រឿង  ពណ៌ត្រួយចេកក្បាលពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1880 នៅចំណុចស្នាក់ការផ្នែកក្រវ៉ាញ  ភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។  រថយន្តខាងលើនេះបើកបរដោយឈ្មោះ  រ៉េត បូរិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី  ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកទទួលខុសត្រូវ ។

បច្ចុប្បន្នរថយន្តនិងវត្ថុតាងត្រូវបានយកមករក្សាទុកនឹងទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវ៉ាញដើម្បីចាត់ការ តាមនីតិវិធីច្បាប់បន្ត ។

តាមប្រភពមួយបានបង្ហើបអោយដឹងថាឈើដែលត្រូវសមត្ថកិច្ចចាប់ខាងលើនេះជារបស់ឈ្មួញឈើដុះស្លែឈ្មោះតាណាងនឹងកូនរបស់តារ៉េតជាម្ចាស់រថយន្ត ដែលជាឈ្មួញឈើដុះស្លែចាស់វស្សាមួយរូបនៅប្រមោយ ។ តោះយ៉ាងណាក្តីមហាជនដែលស្រឡាញ់សម្បត្តិធម្មជាតិសំណូមពរដល់ថ្នាក់ដឹកនាំក្នុងខេត្តពោធិ៍សាត់មេត្តាដាក់វិធានការក្តៅចុះស្រាវជ្រាវនិងចាត់ការអ្នកបំផ្លាញនិងដឹកផលអនុផលព្រៃឈើយ៉ាងតឹងរឹងដើម្បីរក្សាព្រៃឈើអោយបានគង់វង្សបន្តទៅមុខ៕
ចុងក្រោយផងដែរប្រជាពលរដ្ឋងឿងស្ងល់ថា តើហេតុអ្វី នៅក្នុងដែន ជម្រក ព្រៃធនធានធម្មជាតិ ស្រុកប្រម៉ោយក៏ដូចជាមាន សមត្ថកិច្ច អង្គការស៊ីអាយ និង បរិស្ថាន ក៏ដូចជាមេព្រៃ ហេតុអ្វីនៅតែមានឈ្មួញបន្តប្រព្រឹត្ត បាន ដដែល ឬក៏ បណ្ដែតបណ្ដោយឲ្យឈ្មួញ បន្តដើម្បី ផលប្រយោជន៍ រៀងៗខ្លួន