ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងជាគណ:កម្មធិការជាតិជម្រុញភូមិមួយផលិផលមួយបានដឹកនាំក្រុមការងារចុះពិនិត្យនិងសង្គ្រោះបន្ទាន់ស្រូវរបស់បងប្អូនប្រជាពលរដ្ឋឃុំខុនរ៉ងនៃស្រុកបរិបូណ៍

11

 

ខេត្តកំពង់ឆ្នាំង:;)ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នេះ ដោយមានការចូលរួមពី លោក សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធនិងមន្រី្តក្រោមឱវាទជាច្រើនរូបចូលរួមផងដែរ។

លោក ដោកប៊ុនផុន ប្រធានមន្ទីរធនធានទឹកនិងតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៃថ្ងៃទី៣០មករា២០២៤នេះថាលោកបាននាំយកគ្រឿងចក្រមកស្តាប្រឡាយនាំយកទឹកមកសង្គ្រោះស្រូវប្រាំងសរុបចំនួន៥០០ហិតាក្នុងនោះស្រូវដែលត្រូវសង្គ្រោះបន្ទាន់ប្រមាណជា៣០០ហិតាខ្លះទៀតកំពង់ធ្វើដើមហើយខ្លះទៀតរៀបចំច្រូតកាត់ផងដែរ ។.

លោកប្រធានមន្ទីធន់ធានទឹកនិងឧុត្តុនិយមខេត្តបានអោយដឹងបន្ថែមទៀតថាទិសដៅរបស់មន្ទីក៍កំពង់ស្តារប្រឡាយដើម្បីទាញយកទឹកមកធ្វើការសង្គ្រោះបន្ទាន់បានប្រវែងប្រមាណជា៣០០ម៉ែត្រហើយលោកថាបើទោះជាយ៉ាងណាស្រូវរបស់បងប្អូនប្រជាពលរដ្ឋមិនរងការខូចខាតនោះឡើយ ៕