សម្ដេច​ធិបតី ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ស​​ម្រេច​​​ដ​ក​តំ​ណែ​ង លោ​​ក​ ​ខេ​ង​ ​យ័​ន​ ពី​​​អ​​ភិ​បា​ល​​ក្រុ​ង​កែ​ប​​

12

រាជធា​នី​​​​​​ភ្នំ​​ពេ​​​ញ​ ​​​​​​​៖​​ ​​​​​ ​សម្ដេច​​ធិប​តី​ ​ហ៊ុ​ន​ ​​ម៉ា​​ណែ​​​ត​ ​នា​​​យ​​​​​ក​​​រ​​​​ដ្ឋ​​​ម​​​ន្ត្រី​ ​​​នៃ​​​ព្រះ​​​រា​​​ជា​​​ណា​​​​ច​​​ក្រ​​​ក​ម្ពុ​ជា ​បា​ន​ស​ម្រេ​ច​​​ដ​ក​តំណែ​ង​ ​លោ​​ក​ ​ខេ​ង ​យ័ន ​ពី​​​អ​ភិបា​ល​​​​ក្រុ​ង​កែ​ប​ ​ដោ​យ​សា​រ​​​ប្រើ​ប្រា​ស់​​អំ​ណា​ច​​​នៃ​​​តួ​នា​ទី​​​រ​ប​ស់​ខ្លួ​ន​ ​ប្រ​ព្រឹ​ត្ត​​​អំ​ពើ​​​ប៉ះ​ពា​​ល់​ ​ដ​ល់​​​ផ​ល​ប្រ​យោ​ជ​ន៍​​​រ​ដ្ឋ​​ ​និ​ង​​​ផ​ល​ប្រ​យោ​ជ​ន៍​​​រ​ប​ស់​​​ប្រ​ជា​ព​ល​រ​ដ្ឋជាច្រើន​​​។​​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង ជាមួយនឹង​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

​អភិក្រម​ទាំង​៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់​»​។​

​ថ្ងៃនេះ​ខ្ញុំ​មានការ​ចាំបាច់​ត្រូវអនុវត្ត​អភិក្រម​ទី​៥ គឺ “​ការវះកាត់​” តាមរយៈ​ការចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខតំណែង​របស់​អភិបាល​ក្រុងកែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាច្រើន​។ ការសម្រេចចិត្ត​នេះ​គឺ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាស់លាស់ នៃ​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ខ្ញុំ​សង្ឃឹមថា​មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់ទី​៤ ឲ្យ​បាន​ជាប់​ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ដើម្បី​ជៀសវាង​ការឈាន​ទៅដល់​ការអនុវត្ត​អភិក្រម​ទី​៥​។​

​ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​វះកាត់ (​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំអោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​៕