កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ រយៈពេលបីថ្ងៃនាចុងខែសីហានេះ

57

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ “Halal International Show 2018” ដែលមានការចូលរួមពី ខេត្តទាំង៥ នៃភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មខេត្តយ៉ាទ្បា។លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឱ្យដឹងថាខេត្តចំនួន 5 នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala) ខេត្តបាត់តានី (Pattani) ខេត្តណារ៉ាត់ទីវ៉ា (Narathiwas) ខេត្តសង់ក្លា (Songkla) និង ខេត្តសាទូន (Satun) និងរៀបចំកម្មវិធី “ពិព័រណ៍ម្ហូបអាហារហាទ្បាល់ អន្តរជាតិ 2018 ស្ដីពីភាពច្នៃប្រឌិតថ្មីនៃម្ហូបហាទ្បាល់ – Halal International Show 2018 : New Vision of Halal” នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនឱកាសពង្រីកបណ្តាញទីផ្សារ លើកកម្ពស់សក្តានុពលរបស់សហគ្រិន និងលើកកម្ពស់ផលិតផល ពីខេត្តចំនួន 5 នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេស ក្នុងតំបន់អាស៊ាន។លោកបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ាន ដែលនឹងមានការតាំងពិព័រណ៍ ម្ហូបអាហារហាទ្បាល់ Halal ចាប់ពីថ្ងៃទី31 ខែសីហា ដល់ថ្ងៃទី 2 ខែកញ្ញានៅ ផ្សារទំនើបអ៊ីអន1 (Aeon Mall 1) ក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលនៃផលិតផលហាទ្បាល់ និងសេវាកម្មទាក់ទងនឹងហាទ្បាល់ (Halal)។ លើសពីនេះទៀតព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនឱកាស ពង្រីកទីផ្សារ និងលើកកម្ពស់ផលិតផលនៅក្នុងតំបន់អាស៊ាន ជាពិសេសនៅកម្ពុជាដែលជាទីផ្សារធំមួយ និងមានសក្តានុពលផ្នែកទីផ្សារយ៉ាងធំធេងក្នុងការវិនិយោគ ឬបើកផ្សារសម្រាប់លក់ផលិតផលហាឡាល់ (Halal) ផងដែរ។លោកបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមសមាជិកអាស៊ានទាំង 10 ប្រទេសកម្ពុជាជាប្រទេស ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ សម្រាប់ការពង្រីកទីផ្សារផលិតផលហាឡាល់។ កម្ពុជាជា ត្រូវបានជ្រើសរើសដំបូងគេដើម្បីរៀបចំកម្មវិធីនេះ ហើយយើងសង្ឃឹមថាយើងអាចទទួលបាននូវទស្សនវិស័យ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលហាឡាល់របស់យើងផងដែរ៕