រដ្ឋបាលលោកត្រាំកំពុងពិចារណាប្រើប្រាស់មធ្យោបាយយោធាវាយប្រហារកូរ៉េខាងជើង


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
62

របាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាពីការវាយប្រហារលើកូរ៉េខាងជើង បន្ទាប់ពីមានភាពតានតឹងអស់ជា​ច្រើន​ខែរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងជុំវិញបញ្ហា​នុយក្លេអ៊ែរ។

យោងតាមប្រភពព័ត៌មាន Daily Telegraph បានឲ្យដឹងថា យោធាអាមេរិកកំពុង​រៀបចំ​ផែន​ការវាយប្រហារកូរ៉េខាងជើងដែលប្រទេសមួយនេះបានសាកល្បងមីស៊ីលផ្លោងក្នុងកម្រិតលឿនបំផុតក្នុងឆ្នាំ២០១៧កន្លងទៅនេះ។ ការវាយប្រហារនេះទៀតសោតគឺ​សំដៅទៅលើទីតាំង​បាញ់​បង្ហោះមីស៊ីល ឬ​ឃ្លាំងអាវុធនិងគ្រាប់មីន​របស់កូរ៉េខាងជើង

អតីតមន្រ្តីខាងសន្តិសុខមួយរូបបានប្រាប់សារព័ត៌មាន The Daily Telegraph ​ថាការវាយ​ប្រហារ​នេះ​អាចមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារដោយ​កងកម្លាំងអាមេរិក​ប្រឆាំង​នឹងមូលដ្ឋានអាកាស Sha’irat នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ​នេះ។ គ្រានោះ គឺនាវា​ចំបាំង​របស់​សហ​រដ្ឋអាមេ​រិកបានបាញ់មីស៊ីលរយៈ​ចម្ងាយឆ្ងាយ​ចំនួន​៥៩ គ្រាប់ទៅលើ​មូល​ដ្ឋាន​ទ័ព​អាកាសរបស់ប្រទេសស៊ីរី​៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528