លោកនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide បានផ្ញើសារតាម Tweet មួយដែលជូនពរដល់ប្រធានាធិបតីអាមេរិក Donald Trump ឲ្យជាសះស្បើយឆាប់រហ័សពីកូរ៉ូណាវីរុស។
លោក Suga បានសរសេរកាលពីថ្ងៃសៅរ៍ថាលោកមានការព្រួយបារម្ភបន្ទាប់ពីបានអាន Tweet របស់លោក Trump ដោយប្រកាសថាលោកនិងលោកស្រីទីមួយ Melania Trump បានធ្វើតេស្តវិជ្ជមាន។
លោក Suga បានសម្តែងក្តីសង្ឃឹមថាលោក Trump នឹងវិលត្រឡប់ធម្មតាវិញឆាប់ៗនេះ។
Tweet ត្រូវបានសរសេរជាភាសាជប៉ុននិងអង់គ្លេស៕