ពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុននឹងចាប់ផ្តើម

42

ប្រទេសជប៉ុនមានតែប៉ុន្មានម៉ោងប៉ុណ្ណោះនឹងផុតចុងសម័យកាលចាស់មួយ។ ព្រះចៅអធិរាជ Akihito នឹងដាក់រាជ្យនៅចុងថ្ងៃអង្គារដែលបញ្ចប់នូវយុគសម័យ Heisei Era ដែលមានអាយុកាលបីទសវត្សមកហើយ។

ដូចដែលនឹងកើតឡើង ប្រជាពលរដ្ឋនៅទីនេះនឹងបានឃើញសម័យកាលថ្មីមួយចាប់ផ្តើម។ ព្រះអង្គម្ចាស់ Naruhito នឹងឡើងគ្រងរាជ្យភ្លាមៗ។

នៅថ្ងៃដំបូង ព្រះចៅអធិរាជបានយាងទៅព្រះរាជវាំង Sanctuaries ដើម្បីគោរពដល់អទិទេពព្រះអាទិត្យ វិញ្ញាណខន្តជីដូនជីតា និងមន្ត្រីតាក់តែងច្បាប់ផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីនឹងបង្ហាញភាពកត្តញ្ញូដល់ព្រះអង្គក្នុងនាមឲ្យសាធារណៈជន។ ព្រះចៅអធិរាជនឹងថ្លែងព្រះសុន្ទរកថាចុងក្រោយរបស់ព្រះអង្គដល់ប្រជាជននៅក្នុងព្រះរាជ្យតួនាទីបច្ចុប្បន្នរបស់ព្រះអង្គ។

វាជាលើកទីមួយហើយក្នុងរយៈពេលជាង 200 ឆ្នាំដែលព្រះចៅអធិរាជមួយអង្គនឹងដាក់រាជ្យ។

នៅក្នុងព្រះរាជសន្តរកថាដ៏កម្រមួយកាលពីបីឆ្នាំមុន ព្រះចៅអធិរាជ Akihito បានសម្តែងការព្រួយបារម្ភថាព្រះជន្មកាន់តែទៅមុខរបស់ព្រះអង្គអាចធ្វើឱ្យព្រះអង្គពិបាកក្នុងការបន្តបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាជនជប៉ុនជាច្រើនបានសម្តែងសេចក្តីអាណិតអាសូរចំពោះព្រះអង្គ ដូច្នេះសភាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យព្រះអង្គដាក់រាជ្យ។

ព្រះចៅអធិរាជ Akihito បានឡើងសោយរាជ្យចាប់តាំងពីព្រះជន្ម 55 ឆ្នាំ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះបិតារបស់ព្រះអង្គ។

ព្រះអង្គគឺជាព្រះចៅអធិរាជដំបូងដែលបានគ្រងរាជ្យក្រោមរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមដែលកំណត់ព្រះរាជតួនាទីជា “និមិត្តរូបនៃរដ្ឋ”៕