កូរ៉េខាងជើងប្រារព្ធខួបកំណើតឲ្យលោកគីមជុងអ៊ីល

19

ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី 77 នៃថ្ងៃកំណើតរបស់អតីតមេដឹកនាំគីមជុងអ៊ីលកាលពីថ្ងៃសៅរ៍។

ទូរទស្សន៍រដ្ឋចាប់ផ្តើមការចាក់ផ្សាយរបស់ពួកគេនៅម៉ោង 8 ព្រឹក លឿនជាងធម្មតា។

ពិធីការនីម្នាក់ស្លៀកសំលៀកបំពាក់ប្រពៃណីពណ៌ផ្កាឈូកដែលហៅថា “chima jeogori” បានសរសើរអតីតមេដឹកនាំដោយនិយាយថាគាត់បានការពារប្រទេសនេះជាមួយនឹងគោលនយោបាយ “យោធាជាចំបង” របស់គាត់តាមរយៈបទពិសោធន៍ដ៏ជូចត់ម្តងហើយម្តងទៀត។

នាងបាននិយាយថាគាត់នឹងនៅជាមួយពលរដ្ឋជារៀងរហូត។

បន្ទាប់មកនាងបាននិយាយថាកូនប្រុសរបស់លោកគីមនិងមេដឹកនាំបច្ចុប្បន្នលោកគីម ជុងអ៊ុនបានទៅទស្សនាវិមាននៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលជាកន្លែងដែលសាកសពឪពុករបស់គាត់ត្រូវបានរក្សាទុកហើយថាពិធីចងចាំពីសមិទ្ធផលរបស់គាត់ត្រូវបានធ្វើឡើង។

មិនមានការលើកឡើងអំពីកិច្ចប្រជុំកំពូលសហរដ្ឋអាម៉េរិក កូរ៉េខាងជើងដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាមនៅថ្ងៃទី 27 និង 28 ខែកុម្ភៈ ឬការអភិវឌ្ឍន៍នុយក្លេអ៊ែរនិងមីស៊ីលដែលបានផ្តោតសំខាន់កាលពីឆ្នាំមុនឡើយ។

កូរ៉េខាងជើងត្រូវបានគេជឿថាកំពុងរក្សាសកម្មភាពរបស់លោកគីមឱ្យនៅសម្ងាត់សម្រាប់ហេតុផលសន្តិសុខ។ ហើយវាមិនប៉ះពាល់លើសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះទេព្រោះវាមិនច្បាស់លាស់ថាតើមានការសម្របសម្រួលអ្វីខ្លះដែលវានឹងទទួលបានពីសហរដ្ឋអាមេរិកជាពិសេសជុំវិញការបន្ធូរបន្ថយទណ្ឌកម្ម៕