ប្រទេសជប៉ុនលុបចោលទិដ្ឋាការសម្រាប់ប្រទេសចំនួន 11

26

រដ្ឋាភិបាលជប៉ុនបានសម្រេចកាលពីថ្ងៃសុក្រមិនផ្តល់សុពលភាពទិដ្ឋាការ ដែលបានចេញនៅក្នុងប្រទេសចំនួន 11 នៅអាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា​និងទ្វីបអាហ្រ្វិកដោយសារជំងឺរាតត្បាតកូរ៉ូណាវីរុស។

ទិដ្ឋាការប្រហែល 750,000 ដែលចេញដោយស្ថានទូតជប៉ុននៅឥណ្ឌូណេស៊ី សិង្ហបុរី ថៃ ហ្វីលីពីន ប្រ៊ុយណេ វៀតណាម ម៉ាឡេស៊ី អ៊ីស្រាអែល កាតា បារ៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនឹងមិនមានសុពលភាពចាប់ពីថ្ងៃសៅរ៍នេះតទៅ។

រដ្ឋាភិបាលបានលុបចោលទិដ្ឋាការដែលមានសុពលភាពរួចហើយនៅក្នុងប្រទេសចំនួន 40 រួមមានប្រទេសចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប និងប្រទេសអឺរ៉ុបភាគច្រើន។ការលុបចោលទិដ្ឋាការដែលចេញនៅក្នុងប្រទេសចិននិងកូរ៉េខាងត្បូងត្រូវបានកំណត់ថានឹងបន្តរហូតដល់ចុងខែមីនា ប៉ុន្តែរដ្ឋាភិបាលបានសម្រេចពង្រឹងគោលនយោបាយរហូតដល់ចុងខែមេសា៕