សមត្ថកិច្ចបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយបានរាប់តោន

សមត្ថកិច្ចខេត្តកំពតបានចុះបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដោយដកហូតបានប្រេង ម៉ាស៊ី​ក្លែងក្លាយរាប់តោន។ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែង​ក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក និងដកហូតបានប្រេងក្លែងក្លាយរាប់តោន។​នេះបើតាមការចុះផ្សាយរបស់ Freshnews។ ការចុះផ្សាយដដែលនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបន្តថាក្នុងយុទ្ធនាការដកហូត និង បង្ក្រាបនេះមាន សំបក កំប៉ុង...

ស្ករត្នោតជាច្រើនតោនសង្ស័យថាមានសាធាតុគីមី

ស្ករត្នោតជាច្រើនតោន ត្រូវបានអាជ្ញាធរចុះបង្រ្កាបដោយសង្ស័យថាមានលាយ​សារធាតុគីមី​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី ១៧ ខែ មករានេះ អាជ្ញាធរបានចុះបង្រ្កាបសិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ ២ ទីតាំង​ដែលស្ថិតនៅ​ផ្ទះ​លេខ​២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដែល​សង្ស័យថាមាន​លាយ​​សារធាតុគីមី​​ដែលអាច​ធ្វើ​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋ។ នេះបើតាមការ​ចុះ​ផ្សាយ​​របស់​ព័ត៌មាន​Freshnews​។ ការចុះផ្សាយដដែលបន្តថាក្រោយការចុះពិនិត្យ សមត្ថកិច្ចបានរកឃើញថាសិប្បកម្មផលិតស្ករត្នោតទាំង ២កន្លែងនោះ មានការប្រើប្រាស់ម្សៅដែលអាចបំលែងទៅជាស្ករត្នោតបាន។ ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោតនោះ​ទៅកាន់នាយកដ្ឋានប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បីធ្វើការសួរនាំ ដោយនាំយកទាំងវត្ថុតាងជា ស្ករត្នោត ស្ករស ម្សៅស និងវត្ថុផ្សេងទៀត...

រថយន្ត ២គ្រឿងត្រូវអគ្គិភ័យឆាប់ឆេះនៅខណ្ឌសែន សុខ

​អគ្គិភ័យ​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ បណ្ដាលឲ្យឆេះរថយន្តអស់ ២គ្រឿង​។​ ​តាមការចុះផ្សាយរបស់អគ្គស្នងការដោយលើកសំដីសមត្ថកិច្ច​​ថា​អគ្គីភ័យនេះបានកើតឡើង នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​២២​នាទី​ព្រឹក ដោយម្ចាស់​ឈ្មោះ​ អន​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​លក់​រថយន្ត​។​ តាមការចុះផ្សាយសមត្ថកិច្ច​បាន​បន្ថែម​ថា​មូលហេតុ​គឺបណ្តាល​មក​ពី​ឆ្លង​ក្បាល​អា​គុយ​រថយន្ត​ បណ្ដាលឲ្យ​ ឆេះ​រថយន្ត​កូរ៉េ​ម៉ាក​សាំ​យ៉ុ​ង​ អស់​ចំនួន​២​គ្រឿង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​ ​ក្នុង​ប្រតិបត្តិការ​ខាង​ល​កម្លាំង​ការិយាល័យ​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៣​គ្រឿង​ ស្មើនឹង​ ១២​ម៉ែត្រគូប​ ៕

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

កូនប្រសារសម្ដេច ហ៊ុន សែន ត្រូវបានតែងតាំងជាអគ្គស្នងការរង

កូនប្រសារសម្ដេចតេជោ ហ៊ុ​​ន សែន ត្រូវបានរដ្ឋាភិបាលសម្រេច​តែងតាំងជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ​នេះបើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលកាលពី​ថ្ងៃទី​១៥ មករាស្ដីពីការតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ​ ​បាន​សម្រេច​តែងតាំងលោក ឌី វិជ្ជា ដែលជាកូនប្រសារ​សម្ដេចហ៊ុន សែន និងជាស្វាមីលោក​ស្រី ហ៊ុន ម៉ា​ណាកូនស្រី​ច្បង​សម្ដេចហ៊ុ​ន​ សែន ជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​។ លោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុក ឡង់ឌី ដែលសព្វថ្ងៃមានតំណែងជាឧត្តមសេនីយ៍ឯកនៃប្រធាន​នាយក​ដ្ឋាន​​កណ្ដាលសន្តិសុខ មាន​តួនាទី​ជា​ប្រធាន​នាយក​កណ្ដាល​សន្តិសុខនៃក្រសួងមហាផ្ទៃ៕

ឃាត់ខ្លួនមនុស្ស១៩នាក់ បន្ទាប់ពីក្លែងបន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្រតាមទីផ្សារនៅខេត្តសៀម​រាប

សៀមរាប​ ៖​ សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន​មនុស្ស​១៩​នាក់​ ដែល​ក្លែងបន្លំ​ជា​សង្ឃ​ធ្វើ​សកម្មភាព​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បែប​អនាធិបតេយ្យ​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ ​លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ ធី​ ស្នងការ​រង​ទទួល​ផែន​សន្តិសុខ នៃស្នងការនគរបាលខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​...

អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន

ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។ ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​ ​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕

មន្រ្តីនគរបាលព្រំដែនជាជនដៃដល់បាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិត្រូវចាប់ខ្លួន

មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។ តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២​ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់​បាន​​ជនដៃដល់នេះ ឈ្មោះផល​ ពេញ​ ជានាយប៉ុស្ត៍របុំង​ អូររលែ​ ខេត្តមណ្ឌលគិរី ដែលបានបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ...

កម្មកររោងចក្រនៅអង្គស្នួលស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេច

​កម្មកររោងចក្រជាង ៧០នាក់មកពីស្រុកអង្គស្នួលខេត្តកណ្ដាលបានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និង​ព្យួរការងារប្រធានសហជីព។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី ​(​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​)​ មាន​កម្មករ​មក​ពី​រោងចក្រ​ របស់​ក្រុមហ៊ុន​ ខូ​ស​ ម៉ូ​ តិច​ ស្តាយ​ខូ​អិ​ល​ធី​ឌី​ មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ អង្គស្នួល​ ខេត្តកណ្តាល​ មាន​គ្នា​ប្រមាណ​​ជាង​...

កម្មកររោងចក្រជិត ១០០ នាក់ដួលសន្លប់ជាបន្តបន្ទាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង

កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជិត ១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់​នៅព្រឹកនេះ ដោយសារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដោយសារព័ត៌មានFreshnews នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនី​បាន​ដួលសន្លប់ជិត១០០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រ KNN នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមការចុះផ្សាយដដែលបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះជាច្រើននាក់នេះ គឺ​ដោយ​សារ​ធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្រោយហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូន​ទៅសង្គ្រោះ​ភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមា៕