ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះនៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថា...

ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ផលិតផលសាប៊ូខ្មែរទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើតជារោងចក្រផលិតនិងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុកនាពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជាបានឆាប់រហ័ស។ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានអោយដឹងថាផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជាដោយសារតែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែកក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្រោយមានវត្តមាននៅលើទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ...

ពីស្ត្រីមេផ្ទះក្លាយជាសហគ្រិនឆ្នើមទី១ដែលគណកម្មការវាយតំលៃផ្តល់ពិន្ទុខ្ពស់ជូនក្នុងចំណោមសហគ្រិន១១នាក់ពីកម្មវិធី CEO AWARD 2019 របស់ CEO Master Club

អបអរសារទរ លោកស្រី លាង ធារ៉ា អគ្គនាយិការ ក្រុមហ៊ុន ធារ៉ា លាង ឯ.ក របស់ផលិតផលគ្រឿងសំអាងម៉ាកយិហោខ្មែរ T&L Natural ក្នុងឱកាសដែលលោកស្រីទទួលពានសហគ្រិនឆ្នើមទី១ ដែលគណកម្មាការវាយតំលៃផ្តល់ពិន្ទុជូនក្នុងចំណោមសហគ្រិន១១នាក់ក្នុងម្មវិធី CEO AWARD 2019 របស់ CEO Master Club ដែលប្រព្រិត្តទៅកាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ ខែតុលា...

កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៨៖ កំណើនផ្សារទំនើបក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញ ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ខណៈភាពជីវភាពពលរដ្ឋមានភាពល្អប្រសើរ។សព្វថ្ងៃនេះ ផ្សារទំនើបក្នុងរាជធានីភ្នំពេញ ទាំងផ្សារទំនើបអន្តរជាតិ និងផ្សារទំនើបក្នុងស្រុក បានបន្ត មានវត្តមានជាបន្តបន្ទាប់ ដោយក្នុងនោះ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារម៉ាក្រូ កំពុងទាក់ទាញបាននូវចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ដើម្បីចូលរួមបំពេញបាននូវតម្រូវការទីផ្សារបន្ថែមនោះ ផ្សារទំនើបអន្តរជាតិថ្មីមួយទៀត បានមានវត្តមានហើយនៅផ្លូវ ២០០៤ ក្នុងខណ្ឌ័ដង្កោ រាជធានីភ្នំពេញ...

អាំងប៉ាវពីព្រីនស៍ស៊ុបភើម៉ាឃីត អបអរខួប២ឆ្នាំ លក់បញ្ចុះរហូតដល់20%

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត ផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតដល់ 20% រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី17 និង18ខែកក្កដានេះ ដើម្បីអបអរសាទរ គំរប់ខួប២ឆ្នាំរបស់ខ្លួន ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។ព្រីនស៍ស៊ុបភើម៉ាឃីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនខ្នាតធំរបស់ចិនក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប នៅថ្ងៃទី17 និង18 ខែកក្កដានេះ បានប្រកាសលក់បញ្ចុះតម្លៃពិសេសរហូតដល់2០% គ្រប់មុនទំនិញទាំងអស់ដែលមាននៅក្នុងផ្សារទំនើប រួមជាមួយប្រូម៉ូសិនដ៏ធំ សំរាប់អតិថិជន ដែលបានគាំទ្រចំពោះរាល់ផលិតផលរបស់ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត កាលពីពេលកន្លងមក។កម្មវិធីពិសេសៗដែលព្រីនស៍ស៊ុបភើម៉ាឃីត នឹងត្រូវផ្តល់ជូនរួមមាន ១.ការចែកសន្លឹកCouponសម្រាប់អតិថិជនគ្រប់ៗគ្នា ដោយគ្រាន់តែចូលហាង គឺអាចទទួលបានតែម្តង...

កញ្ចប់​ថវិកា​១៥០លានដុល្លារ​គ្រោងផ្ដល់ជូន​សហគ្រាសខ្នាតតូចនិងមធ្យមដើម្បី​ពង្រីក​អាជីវ​កម្ម​

ភ្នំពេញ ៖ ខណៈពេល​ដែលវិស័យ​សហគ្រាសខ្នាតតូច និងមធ្យម​ ( SME ) កម្ពុជា​នៅតែជួបបញ្ហា​ទុន​សម្រាប់ពង្រីកអាជីវកម្ម ហើយបណ្ដាធនាគារ​និងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការនៅក្នុង​ប្រទេស​កម្ពុជា ក៏ពុំ​ទាន់ផ្ដល់កម្ចីទូលំទូលាយ​សម្រាប់​សហគ្រិន ពេលនេះ​កញ្ចប់ថវិកា​ចំនួន ១៥០លានដុល្លារអាមេរិក​ត្រូវ​បានធនាគារធំមួយក្នុងស្រុក​ប្រកាស​ផ្ដល់ជូន​សហគ្រិន​ក្នុងវិស័យ SME កម្ពុជា ដើម្បីយកទៅពង្រីក​អាជីវកម្ម ។ ថ្លែងនៅក្នុងពីប្រកាស​ផ្ដល់កញ្ចប់​១៥០លានដុល្លារ​កាលពី​ថ្ងៃទី១៨ កញ្ញា នេះ អ្នកឧកញ៉ា ពុង ឃាវ​សែ ពា​ណិ​​​​​​​​​​​​​​​​​​​​ជ្ជ​​ក​រ​ដែលផ្ដល់កញ្ចប់​ថវិកា​នេះ​បានមានប្រសាសន៍ថា កន្លងមក​បានសង្កេតឃើញថា សហ​គ្រាស​ធុន​តូច...

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្មថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ

ផ្សារទំនើបសិនជូរីផ្លាហ្សា នឹងក្លាយជាតំបន់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្ម និងតំបន់ទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីផ្សារនេះ ត្រូវបានវិនិយោគឡើងវិញធំជាងមុន ដើម្បីបំរើតម្រូវការពលរដ្ឋក្នុងទីក្រុង។ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ  លោកស្រី ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុបបានថ្លែងឱ្យដឹងថា ផ្សារ ទំនើបសិនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ...

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ រយៈពេលបីថ្ងៃនាចុងខែសីហានេះ

ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនូវពិព័រណ៍ម្ហូបអាហារហាឡាល់អន្តរជាតិ ២០១៨ "Halal International Show 2018" ដែលមានការចូលរួមពី ខេត្តទាំង៥ នៃភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មខេត្តយ៉ាទ្បា។លោក Nianwa Sulaiman ប្រធានការិយាល័យពាណិជ្ជកម្មខេត្ត យ៉ាទ្បា (Yala) បានឱ្យដឹងថាខេត្តចំនួន 5 នៅភាគខាងត្បូងរួមមាន ខេត្តយ៉ាទ្បា (Yala) ខេត្តបាត់តានី (Pattani)...

សម្ដេចហ៊ុន សែន ជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកម្ពុជា

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានជំរុញឲ្យឥណ្ឌាបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយសម្ដេចអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកឡើងបែបនេះនៅក្នុងហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី ២៧ មករា ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ក្នុងប្រទេសឥណ្ឌា ដែលរៀបចំដោយ រដ្ឋាភិបាលឥណ្ឌា និងមានការចូលរួមពី សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។ សម្ដេចហ៊ុន សែនថា វេទិកាធុរកិច្ចនេះ ផ្តល់ឱកាសអោយពាណិជ្ចករ និងអ្នកវិនិយោគទុនឥណ្ឌាមានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា...

ព្រីនស៍រៀលអ៉ីស្ទេតគ្រុប នឹងបន្ថែមទុនវិនិយោគ ៦ពាន់លានដុល្លារបន្ថែម

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យ​ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនអោយបាន ៦ពាន់​លាន​ដុល្លារ​​អាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈក្រុមហ៊ុននេះ បានជ្រើសយកកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រស្នូល ដើម្បីអភិវឌ្ឍអចលនទ្រព្យ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ការប្រកាសនេះ ត្រូវបាន លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត គ្រុប លើកឡើងនៅក្នុងពិធីសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប និងសន្និសីទសារព័ត៌មាន...