បារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបក្សប្រឆាំង និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង

(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង ហើយព្រមទាំងអំពាវនាវឲ្យ    កម្ពុជាវិលត្រឡប់មកក្នុងដំណើរការប្រជាធិបតេយ្យវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ ការប្រកាសពីជំហររបស់រដ្ឋាភិបាលបារាំងបែបនេះ គឺធ្វើឡើងក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង មកកម្ពុជាហើយនោះ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា« លោក ក្រូគែត...

ដូចការគ្រោងទុករដ្ឋសភាបោះឆ្នោតជ្រើសតាំងលោក យូ ហុកគ្រី ជាអនុប្រធានទី១ រដ្ឋសភា និងលោក នុត សុខុម ជាអនុប្រធាន គ.ជ.ប

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បត្តិ៍ ទី៧ ធ្នូនេះ ក្នុងកិច្ចប្រជុំសភាលើកទី៩ នីតិកាលទី ៥នេះ បានសម្រេចជ្រើសតាំងលោក យូ ហុងគ្រី ជាអនុប្រធានទី១ រដ្ឋសភា និងលោក នុត សុខុម ជាអនុប្រធានទី១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ អ្នកទាំងពីរសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់មកពីកូតាគណបក្សហ្វ៊ិនស៊ិនប៉ិក។ ការសម្រេចរបស់រដ្ឋសភាកម្ពុជានេះ គឺធ្វើឡើងដើម្បីរៀបចំនូវរចនាសម្ព័ន្ធរដ្ឋសភា និង​គ.ជ.ប ថ្មី បន្ទាប់ពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦...

បណ្តឹងរបស់កងទ័ពប្តឹងលោក សម រង្ស៊ី បានទៅដល់ដៃតុលាការហើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ បណ្តឹងរបស់កងយោធពលខេមរភូមិន្ទដែលប្តឹងលោក សម រង្ស៊ី អតីតប្រធានគណ​បក្សសង្រ្គោះជាតិ ដែលបាន​ប្រើភាសាញុះញង់ឲ្យកងទ័ព​ឯាកទៅ​ប្រឆាំងរដ្ឋាភិបាលកម្ពុជា​នោះ​ ពេលនេះបានទៅដល់ដៃតុលាការក្រុងភ្នំពេញហើយនៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី៧ ធ្នូនេះ។ ក្នុងពាក្យបណ្តឹងប្តឹងដោយមេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់លើករណីលោក សម រង្ស៊ី ឲ្យបានឆាប់រហ័សដោយសារតែទង្វើរបស់លោក សម រង្ស៊ី ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិ សុខកម្ពុជា។ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ...

អគ្គមេបញ្ជាការកងទ័ព ប្រកាសប្តឹងលោក សម រង្ស៊ី ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃពុធ ទី៦ ធ្នូនេះ បានប្រកាសប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសទៅតុលាការ ពីបទប្រកាសឲ្យកងទ័ពប្រឆាំងរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី តាមរយៈវីដេអូនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវឲ្យកងទ័ពក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន។ ករណីប្រកាសឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ពីសំណាក់លោក សម រង្ស៊ីនេះ គឺជារឿងធំ។ ដូច្នេះមេធាវីរបស់កងយោធពលខេមភូមិន្ទនឹងរៀបចំពាក្យបណ្តឹងប្តឹងលោក...

លោក កែវ រ៉េមី៖ ការចង់ឲ្យមានការចរចាគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងគឺមិន​អាច​ទៅ​រួច

(ភ្នំពេញ)៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បានលើកឡើងថា​ ការ ចង់ឲ្យមានការចរចាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមិនអាចទៅរួចនោះ ទេ ដោយសារតែបក្សប្រឆាំងតែងតែបំពានកិច្ចសន្ទនាជាមួយបក្សកាន់អំណាចដែលមានមេ​រៀនរួចហើយនាពេលកន្លងទៅនេះ។ ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំងដែលចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង​ចរចាគ្នាឡើងវិញ ដើម្បីស្តារ នូវស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។ គួរបញ្ជាក់ថា...

គ.ជ.ប សម្រេចបង្កើតក្រុមប្រតិកម្មព័ត៌មានសម្រាប់ធ្វើការវាយបករាល់ចំណុច​អវិជ្ជមាន​មក​លើ គ.ជ.ប

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបង្កើត ក្រុមប្រតិកម្មព័ត៌មានដើម្បីជួយការងារប្រធាន គ.ជ.ប និង គ.ជ.ប។ ក្រុមនេះក៏ជាសេនាធិការ របស់ប្រធាន គ.ជ.ប សម្រាប់ទប់ស្កាត់ និងវាយបករាល់ចំណុចអវិជ្ជមានមកលើ គ.ជ.ប។​នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ របស់ គ.ជ.ប។ សមាសភាពនៃក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នេះ រួមមាន លោក សោម...

លោក រ៉ុង ឈុន សុំការអនុញ្ញាតពីតុលាការដើម្បីជួបលោក កឹម សុខា នៅពន្ធនាគារ

(ភ្នំពេញ)៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប បានដាក់លិខិតមួយច្បាប់ទៅតុលាការភ្នំពេញដើម្បីសុំជួបលោក កឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង។ ក្នុងលិខិតចុះថ្ងៃទី០៥ ធ្នូ ម្សិលមិញនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា ការសុំជួបសួរសុខទុក្ខលោក កឹម សុខា នេះនឹងមានការចូលរួមពីសហការីចំនួន៧នាក់ផ្សេងទៀត...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...