អង្គបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ខាងមុខនេះ មានចំនួនជាង១ម៉ឺននាក់

(ភ្នំពេញ)៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ មានចំនួនអង្គបោះឆ្នោតចំនួន ១១,៦៩៥នាក់ ដោយក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងមានចំនួន ១១,៥៧២នាក់ និងតំណាងរាស្រ្ត ក្នុងតំណែងមានចំនួន ១២៣នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៨ ខែធ្នូនេះ។ គ.ជ.ប ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ...

តុលាការក្រុងភ្នំពេញកោះហៅលោក ម៉ម សូណង់ដូ មកបំភ្លឺជុំវិញសំណុំរឿង លោក កឹម សុខា

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ លោក គឺ ឬទ្ធី បានចេញដីកាកោះលើកទី៣ អោយលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ក្នុងនាមជាសាក្សី លើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ក្នុងដីកាកោះចុះថ្ងៃទី២២ ខែធ្នូ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានអោយលោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨...

រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន និងអនុប្រធានចំនួនបីរូប។ នេះបើយោងតាមសេចក្តីចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ក្រុមការងារនេះ គឺមានភារកិច្ចជាសេនាធិការជូននាយករដ្ឋមន្រ្តី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្ម នុញ្ញកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រុមការងារនេះ ក៏អាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ និងសាស្រ្តាចារ្យ ជំនាញតាមការចាំបាច់...

ចិនផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គ.ជ.ប សម្រាប់ដំណើរការបោះឆ្នោតជាតិ​ខាង​មុខនេះ

(ភ្នំពេញ)៖ សាធារណរដ្ឋប្រមានិតចិន បានផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូនេះ។ គ.ជ.ប បានបញ្ជាក់ថា ការផ្តល់ជំនួយរបស់ចិននៅពេលនេះ គឺឆ្លើយតបទៅនឹងសំណើររបស់ គ.ជ.ប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ ភាគីចិន ក៏បានសន្យានឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត...

ជប៉ុន ថា ឆ្នាំ២០១៧នេះ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍លើគ្រប់វិស័យ

(ភ្នំពេញ)៖ ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃ​ទំនាក់​ទំនងដ៏មានផ្លែផ្កាល្អដែលបានធ្វើអោយ​ទំនាក់ទំនង​រវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍ លើគ្រប់​វិស័យ ហើយ​ជប៉ុននឹងបន្តគាំទ្រ​ដល់ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជាក្នុងការអភិវឌ្ឍ​ដោយផ្អែក​លើ​គោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី​សម្រាប់​កម្ពុជាដែលទើបតែបានរៀបចំឡើង៕ នេះបើយោងតាមលិខិតរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជប៉ុន ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនង​ប្រកបដោយផ្លែផ្ការវាង​ប្រទេស​​ទាំង​ពីរនេះ គឺបញ្ជាក់​តាមរយៈដំណើរ​ទស្សន​កិច្ចរបស់សម្តេច ហ៊ុន...

សម្តេច ហ៊ុន សែន ចង់ប្រើឲ្យអស់សក្តានុពលរបស់កូនខ្មែរក្នុងការរៀបចំគោលនយោបាយ​ជាតិ

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃ​សុក្រ ទី២២ ខែធ្នូនេះ បានលើកឡើងថា សម្តេចចង់ប្រើអោយអស់សក្តានុពលខួរក្បាល​របស់កូន​ខ្មែរក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា។ នេះបើយោងការដកស្រង់សម្តី សម្តេចដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ។ បើតាមលោក ផៃ ស៊ីផាន បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកនេះដឹកនាំដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តពិភាក្សាលើរបៀបវារៈស្តីពី...

តុលាការឲ្យមេធាវីសហជីពចូលមកបំភ្លឺជុំវិញបណ្តឹងប្តឹងលោក ជា មុន្នី នៅថ្ងៃទី៩ ខែមករា ខាងមុខនេះ

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានឲ្យមេធាវី​តំណាង​​​​ដោយអាណត្តិរបស់សហភាព និងសហព័ន្ធសហជីពកម្មករ​ចូលមកបំភ្លឺនៅ​តុលាការ​នៅ​​​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ជុំវិញដំណើររឿងនៃបណ្តឹងប្តឹងលោក ជា មុន្នី ពាក់​ព័ន្ធនឹងបទញុះញង់។ នេះបើយោងតាមលិខិតអញ្ជើញចុះថ្ងៃទី២២ ខែធ្នូនេះ របស់សាលាដំបូង​រាជធានីភ្នំពេញ។ នៅពេលចូលបំភ្លឺនៅតុលាការនេះដែរ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវ ឲ្យមេធាវីរបស់សហភាព និងសហព័ន្ធសហជីពកម្មករ ត្រូវយកឯកសារផ្សេងៗមួយចំនួន ដែល​ពាក់ព័ន្ធនឹង​បណ្តឹងនេះមកជាមួយផងដែរ។ សូមជម្រាបថា មេធាវីតំណាងឲ្យសហភាព...

គ.ជ.ប ទាត់ចោលការលើកឡើងថា ការបោះឆ្នោតខាងមុខនឹងមិនស្របច្បាប់ ពេលគ្មានវត្តមានបក្សប្រឆាំង

(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានធ្វើការច្រានចោលចំពោះការលើកឡើងដែលថា ការបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះនឹងមានលក្ខណៈស្របច្បាប់។ គ.ជប ចាត់ទុកការលើកឡើងបែបនេះគឺជាការធ្វើការវិនិច្ឆ័យនៅពេលការបោះឆ្នោតមិនទាន់ដំណើរការហើយក៏ជាការខុសទៅនឹងច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តផងដែរ។ ការលើកឡើងរបស់ស្ថាប័នបោះឆ្នោតមួយនេះ គឺធ្វើឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងប្រទេសនៃសហគមន៍អន្តរជាតិមួយចំនួន ដែលរួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានលើកឡើងពីភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់កម្ពុជាក្នុងពេលខាងមុខនេះ ថានឹងមិនអាចទទួលយកបាន និងមិនភាពស្របច្បាប់នៅពេលអវត្តមានគណបក្សប្រឆាំង។ ក្នុងសេចក្តីបំភ្លឺក្រោមចំណងជើងថា គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា ចុះថ្ងៃទី២១...

កម្ពុជាចង់ឲ្យវៀតណាមជួយចែករំលែកបទពិសោធន៍ និងការងារប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៍

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឲ្យភាគីវៀតណាមជួយចែករំលែកបទ ពិសោធន៍និងជួយផ្តល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងការធ្វើបដិវត្តន៍ពណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ផេកសម្តេចនាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។ ការស្នើរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើងក្នុងជំនួបរវាងសម្តេចនិងលោក ង្វៀន ជីវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ធ្នូនេះ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះសម្តេច ហ៊ុន សែន ក៏បានស្នើភាគីវៀតណាមឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើការជួយសង្គ្រោះប្រជាជនតាមព្រំដែន នៅពេលដែលមានគ្រោះមហន្តរាយ​ផ្សេងៗកើត​ឡើង​។ សូមបញ្ជាក់ថា...

សម្តេច ហ៊ុន សែន ណែនាំមន្រ្តីរដ្ឋាភិបាលកុំអោយឆ្លងឆ្លើយជាមួយអតីតបក្សប្រឆាំង

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានណែនាំមិនឲ្យមន្រ្តីរដ្ឋាភិបាលរបស់លោក ឆ្លងឆ្លើយតទៅទៀត ជាមួយអតីតគណបក្សប្រឆាំង ដោយសម្តេចចាត់ទុកថា ពួកគេ គឺជាអ្នកនៅក្រៅច្បាប់។ សម្តេច ហ៊ុន សែន បន្តថា កុំសង្ឃឹមថា គណបក្សប្រឆាំងដែលរំលាយហើយនោះ អាចរស់ឡើងវិញ ហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់(គណបក្សប្រឆាំង)នោះទេ។ ថ្លែងនៅចំពោះមុខកម្មករនៅថ្ងៃទី២០ ធ្នូនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា បើទោះ...