គ.ជ.ប ហាមបក្សនយោបាយឃោសនាបោះឆ្នោតព្រឹទ្ធសភានៅទីតាំងមួយចំនួន

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បាន​ហាម​ឃាត់​មិន​ឲ្យគណបក្សនយោបាយ​ ​​ដង្ហែ​ក្បួន​​ឃោសនា​ ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ នៅទីតាំងមួយចំនួនដោយថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍។ ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប. បាន​​ជូនដំណឹងទៅសាលារាជធានីភ្នំពេញពីទីតាំងចំនួន ២២ចំណុច ដែលត្រូវ​បាន​ហាមឃាត់​មិនឲ្យ​គណបក្សនយោ​បាយធ្វើយុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​។ សេចក្ដីថ្លែងការណ៍ដដែលថាការហាមនៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សាធារណៈ​ចំនួន ២២​កន្លែង​ផ្សេង​គ្នានោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ជូន​គណ​ប​ក្សនយោ​បាយ​ទាំង​អស់ឲ្យ​បានល្អប្រសើរ ​ជៀសវាង​ការ​ក​កស្ទះចរាចរ និង​រំខានដល់អ្នកធ្វើដំណើរជាដើម។ បើតាមសេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ ផ្លូវ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នា​ពេល​ខាង​មុខ​នោះ មាន​មហាវិថី​ព្រះ​នរោត្ដម​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ដុប​មន្ទីរ​ពេទ្យ​​អង្គឌួង មហា​វិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស កំណាត់​មហា​វិថី​ព្រះសីហនុ កំណាត់​មហាវិថី​មៅ សេទុង...

លោក កឹម សុខា មិនចូលរួមចលនាសង្គ្រោះជាតិទេ

លោក កឹម សុខា ត្រូវបានស្រង់សំដីថាប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិរូបនេះបញ្ជាក់​ជំហរ​ មិន​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះជាតិនោះទេ​។ ចលនាសង្គ្រោះជាតិថ្មីនេះត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ កាលពីថ្ងៃទី ១២ ខែ មករា ដើម្បីគៀងគរឲ្យ​មានចលនាមួយដែលមានការចូលរួមពីគ្រប់​មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងឈានទៅរកការដឹកនាំប្រទេសនាពេលខាងមុខ។ ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះឡើងបន្ទាប់ពីគណបក្ស CNRP ត្រូវបានរំលាយ ហើយ​មន្ត្រីជាន់​ខ្ពស់​​ ១១៨​នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើ​សិទ្ធិ​នយោបាយរយៈពេល ៥ឆ្នាំ។ ដោយឡែកក្រោយបង្កើតចលនានេះមានមន្ត្រី និង សកម្មជន អតីតបក្សសង្គ្រោះជាតិមួយចំនួន​បដិសេធមិនចូលរួម ជាមួយគ្នានោះលោកកឹមសុខា...

រដ្ឋាភិបាល​ដាក់​ចេញ​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​មនុស្ស​ចាស់​ឆ្នាំ​ ២០១៧-២០៣០

រដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយ​សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​ការផ្សេព្វផ្សាយ​ស្ដីពី​គោល នយោបាយ​មនុស្សចាស់​សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថា​ដើម្បី​អភិវឌ្ឍន៍ និងជំរុញ​ប្រព័ន្ធ​សុខុមាល ភាព​មនុស្ស​ចាស់​។ នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាស​ផ្សព្វ​ផ្សាយ​​នូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្រប​តាម​​យុទ្ធសាស្ដ្រ​ចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨...

អង្គបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ខាងមុខនេះ មានចំនួនជាង១ម៉ឺននាក់

(ភ្នំពេញ)៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ មានចំនួនអង្គបោះឆ្នោតចំនួន ១១,៦៩៥នាក់ ដោយក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងមានចំនួន ១១,៥៧២នាក់ និងតំណាងរាស្រ្ត ក្នុងតំណែងមានចំនួន ១២៣នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៨ ខែធ្នូនេះ។ គ.ជ.ប ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ...

គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។ ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប...

លោក អេង ឆៃអ៊ាង អះអាងថា អតីតបក្សប្រឆាំងមិនបង្កើតបក្សថ្មី តាមការចង់បានរបស់​បក្ស​កាន់អំណាចនោះទេ

(ភ្នំពេញ)៖ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសថា អតីត សមាជិកគណបក្សសង្រ្គោះជាតិនឹងមិនបង្កើតគណបក្សថ្មីតាមការគូសវាសរបស់ប្រធានគណ បក្សកាន់អំណាចនោះទេ។ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃច័ន្ទ ទី១៨ ធ្នូនេះ លោក អេង ឆៃអ៊ាង បានហៅអនុសាសន៍របស់សម្តេច ហ៊ុន សែន ថានេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយ​សម្ពាធ​អន្តរជាតិរបស់សម្តេច ហ៊ុន សែន។ ការប្រកាសរបស់លោក អេង ឆៃអ៊ាង បែបនេះគឺធ្វើឡើងបន្ទាប់ពីសម្តេច...

ជប៉ុន ថា ឆ្នាំ២០១៧នេះ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍លើគ្រប់វិស័យ

(ភ្នំពេញ)៖ ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃ​ទំនាក់​ទំនងដ៏មានផ្លែផ្កាល្អដែលបានធ្វើអោយ​ទំនាក់ទំនង​រវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍ លើគ្រប់​វិស័យ ហើយ​ជប៉ុននឹងបន្តគាំទ្រ​ដល់ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជាក្នុងការអភិវឌ្ឍ​ដោយផ្អែក​លើ​គោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី​សម្រាប់​កម្ពុជាដែលទើបតែបានរៀបចំឡើង៕ នេះបើយោងតាមលិខិតរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជប៉ុន ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនង​ប្រកបដោយផ្លែផ្ការវាង​ប្រទេស​​ទាំង​ពីរនេះ គឺបញ្ជាក់​តាមរយៈដំណើរ​ទស្សន​កិច្ចរបស់សម្តេច ហ៊ុន...

រដ្ឋាភិបាលស្នើអាមេរិកលុបទណ្ឌកម្មដែលហាមមន្ត្រីចូលអាមេរិក

រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យអាមេរិកពិចារណាលុបចោលទណ្ឌកម្មដែលហាមមិនឲ្យមន្រ្តីការទូតរដ្ឋាភិបាលចូលទឹកដីអាមេរិក។ សម្ដេចក្រឡាហោម ស ខេង បានស្នើបែបនេះក្នុងជំនួបជាមួយលោក ខាល រីសឆ៍ (CARL RISCH) ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ដើម្បីពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា អាមេរិកនឹងពិចារណាក្នុងការដកចេញនូវបម្រាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ សម្ដេចស្នើបែបនេះបន្ទាប់ពីកម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តិបទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក...

សម្ដេច ហ៊ុន សែនថាការដឹកនាំ ៣៣ ឆ្នាំមិនផ្ដាច់ការមិនប្រើកាណុង

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដឹកនាំប្រទេសកម្ពុជារយៈពេល ៣៣ ឆ្នាំគឺមិនផ្ដាច់ការ មិន​មិនប្រើចុងកាណុង​ គឺដឹកនាំដោយការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប និងរត់កង់បី និងអ្នកតាក់ស៊ីប្រមាណជាង ៤​ពាន់នាក់​នៅ​កោះពេជ្រ សម្ដេច ហ៊ុន សែន បានលើកឡើងថាការ​ដឹកនាំរបស់លោក មិនមែន​ផ្ដាច់ការ ដោយប្រើចុង​កាណុង​ ដូចសម័យសង្គមប្រជាធិបតេយ្យប៉ុល ពត និង សម័យលន់ ណុលនោះទេ។ សម្ដេច ហ៊ុ​ន សែន...