រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើវិសោធន​កម្ម​​រដ្ឋធម្មនុញ្ញកម្ពុជា ដែលមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាប្រធាន និងអនុប្រធានចំនួនបីរូប។ នេះបើយោងតាមសេចក្តីចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ក្រុមការងារនេះ គឺមានភារកិច្ចជាសេនាធិការជូននាយករដ្ឋមន្រ្តី ក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្ម នុញ្ញកម្ពុជា ដើម្បីផ្តួចផ្តើមអំពីជម្រើសនានាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់ ស្របតាមមាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រុមការងារនេះ ក៏អាចធ្វើការពិគ្រោះយោបល់ជាមួយក្រសួង​ស្ថាប័នពាក់ព័ន្ធ និងសាស្រ្តាចារ្យ ជំនាញតាមការចាំបាច់...

គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។ ក្នុងលិខិតមួយចុះថ្ងៃទី ២១ខែកុម្ភៈដែលដាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន នៅថ្ងៃទី ២៦ ខែ កុម្ភៈខាងមុខនេះ។ ក្នុងលិខិតនោះបន្តថាគណបក្សភ្លើងទៀននឹងធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលបក្សផ្ទះលេខ...

សម្ដេច ហ៊ុន សែនថាការដឹកនាំ ៣៣ ឆ្នាំមិនផ្ដាច់ការមិនប្រើកាណុង

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដឹកនាំប្រទេសកម្ពុជារយៈពេល ៣៣ ឆ្នាំគឺមិនផ្ដាច់ការ មិន​មិនប្រើចុងកាណុង​ គឺដឹកនាំដោយការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប និងរត់កង់បី និងអ្នកតាក់ស៊ីប្រមាណជាង ៤​ពាន់នាក់​នៅ​កោះពេជ្រ សម្ដេច ហ៊ុន សែន បានលើកឡើងថាការ​ដឹកនាំរបស់លោក មិនមែន​ផ្ដាច់ការ ដោយប្រើចុង​កាណុង​ ដូចសម័យសង្គមប្រជាធិបតេយ្យប៉ុល ពត និង សម័យលន់ ណុលនោះទេ។ សម្ដេច ហ៊ុ​ន សែន...

លោក សម រង្ស៊ី ចាញ់ក្តីសម្តេច ហ៊ុន​ សែន ក្នុងសំណុំរឿងបរិហារកេរ្តិ៍អស់១លានដុល្លារ

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចអោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សងសំណងជំងឺចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងពិន័យចូលរដ្ឋ ចំនួន ១០លានរៀល។ ការ​សម្រេច​របស់តុលាការបែបនេះ គឺធ្វើឡើងតបតាមបណ្តឹងទាមទាររបស់លោក គី តិច មាន​មេធាវី​សម្តេច ហ៊ុន សែន ដែលបានប្តឹងលោក សម...

ក្រុង​/​ខណ្ឌ​ចំនួន​​៣៨​តម្រូវឱ្យ​មាន​បង្គន់​​សាធារណៈ​​ស្របតាម​​ស្ដង់ដារ​ត្រឹម​​ឆ្នាំ2017

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian...

លោក កែវ រ៉េមី៖ ការចង់ឲ្យមានការចរចាគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងគឺមិន​អាច​ទៅ​រួច

(ភ្នំពេញ)៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បានលើកឡើងថា​ ការ ចង់ឲ្យមានការចរចាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមិនអាចទៅរួចនោះ ទេ ដោយសារតែបក្សប្រឆាំងតែងតែបំពានកិច្ចសន្ទនាជាមួយបក្សកាន់អំណាចដែលមានមេ​រៀនរួចហើយនាពេលកន្លងទៅនេះ។ ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំងដែលចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង​ចរចាគ្នាឡើងវិញ ដើម្បីស្តារ នូវស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។ គួរបញ្ជាក់ថា...

លោក រ៉ុង ឈុន សុំការអនុញ្ញាតពីតុលាការដើម្បីជួបលោក កឹម សុខា នៅពន្ធនាគារ

(ភ្នំពេញ)៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប បានដាក់លិខិតមួយច្បាប់ទៅតុលាការភ្នំពេញដើម្បីសុំជួបលោក កឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង។ ក្នុងលិខិតចុះថ្ងៃទី០៥ ធ្នូ ម្សិលមិញនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា ការសុំជួបសួរសុខទុក្ខលោក កឹម សុខា នេះនឹងមានការចូលរួមពីសហការីចំនួន៧នាក់ផ្សេងទៀត...

រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។ រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣...

ជប៉ុន ថា ឆ្នាំ២០១៧នេះ ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍លើគ្រប់វិស័យ

(ភ្នំពេញ)៖ ឆ្នាំ២០១៧នេះ គឺជាឆ្នាំនៃ​ទំនាក់​ទំនងដ៏មានផ្លែផ្កាល្អដែលបានធ្វើអោយ​ទំនាក់ទំនង​រវាងជប៉ុន និងកម្ពុជា គឺមានការវិឌ្ឍន៍ លើគ្រប់​វិស័យ ហើយ​ជប៉ុននឹងបន្តគាំទ្រ​ដល់ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជាក្នុងការអភិវឌ្ឍ​ដោយផ្អែក​លើ​គោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មី​សម្រាប់​កម្ពុជាដែលទើបតែបានរៀបចំឡើង៕ នេះបើយោងតាមលិខិតរបស់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក្នុងឱកាសចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជប៉ុន ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនង​ប្រកបដោយផ្លែផ្ការវាង​ប្រទេស​​ទាំង​ពីរនេះ គឺបញ្ជាក់​តាមរយៈដំណើរ​ទស្សន​កិច្ចរបស់សម្តេច ហ៊ុន...

លោកត្រាំជំរុញឱ្យកម្ពុជាវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញបន្ទាប់ពីការបង្ក្រាបក្រុមប្រឆាំង

ភ្នំពេញ (Reuters)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានសរសេរលិខិតផ្ញើជូនលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែនជំរុញឱ្យលោកស្តារប្រទេសអាស៊ីអាគ្នេយ៍មួយនេះឱ្យដើរលើមាគ៌ាប្រជាធិបតេយ្យហើយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ដែលជិតស្និទ្ធបំផុតរបស់ចិន។ លោកហ៊ុន សែនដែលបានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៤ ឆ្នាំមកហើយនោះបាននិងកំពុងរងសម្ពាធពីបស្ចិមប្រទេសដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សរបស់ខ្លួនដោយសហភាពអឺរ៉ុបបានគំរាមដកផលប្រយោជន៍ពាណិជ្ជកម្មសំខាន់ៗ។ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពល្អក់កករ ជាពិសេសបន្ទាប់ពីការចោទប្រកាន់របស់ប្រទេសកម្ពុជាទៅលើសហរដ្ឋអាមេរិកដែលបានរៀបចំផែនការប្រឆាំងនឹងលោកហ៊ុនសែន។ លោកត្រាំបានសរសេរនៅក្នុងលិខិតចុះថ្ងៃទី ១ ខែវិច្ឆិកានេះថា “វាមានសារៈសំខាន់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីរបស់យើងដែលអ្នកស្តារប្រទេសកម្ពុជាឲ្យដើរលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យ” នេះបើយោងតាមសារព័ត៌មាន Reuters បានទទួលនៅថ្ងៃសុក្រនេះ។ ក្រុមអ្នករិះគន់បានហៅប្រទេសកម្ពុជាថាជារដ្ឋឯកបក្សចាប់តាំងពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេកាលពីឆ្នាំ ២០១៧ ដោយបើកផ្លូវឲ្យគណបក្សកាន់អំណាចរបស់លោកហ៊ុន សែនឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតមួយកាលពីឆ្នាំមុន។ លោកហ៊ុន សែនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានគាំទ្រគណបក្សសង្គ្រោះជាតិនិងរៀបចំផែនការ “បដិវត្តពណ៌” ដូចក្រុមដែលបានផ្តួលរំលំពួកបុរសខ្លាំងនៅអឺរ៉ុបខាងកើតដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ លិខិតរបស់លោកត្រាំបាននិយាយថាភាពតានតឹងនៅក្នុងការទំនាក់ទំនងមិនល្អសម្រាប់ប្រទេសទាំងពីរ។ របាយការណ៍នោះបាននិយាយថា...