យូអិននឹងអនុម័តលើសេចក្តីសម្រេចសិទិ្ធមនុស្សកូរ៉េខាងជើង នៅសប្តាហ៍នេះ

28

អង្គការសហប្រជាជាតិ (យូអិន) នឹងអនុម័តលើសេចក្តីសម្រេចចិត្តថ្កោលទោសការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង សម្រាប់ឆ្នាំទី១៣ ជាប់ៗគ្នានៅសប្តាហ៍នេះ។

យោងតាមប្រភពព័ត៌មានបាននិយាយថា មហាសន្និបាតយូអិនត្រូវបានគេគ្រោងនឹងកោះប្រជុំនៅម៉ោង ១០ព្រឹកនៅថ្ងៃអង្គារ ដើម្បីដោះស្រាយសេចក្តីព្រាងថ្មី ស្តីពីលក្ខខណ្ឌសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយគណៈកម្មាធិការទី៣ ដែលគ្រប់គ្រងលើបញ្ហាមនុស្សធម៌។

ពួកគេទំនងជាត្រូវបានអនុម័តដោយការមូលមតិគ្នា ព្រោះគ្មានប្រទេសសមាជិកណាមួយ បានស្នើសុំឱ្យមានការបោះឆ្នោតនោះទេ។ សេចក្តីព្រាងនេះចែងថា សភាបានថ្កោលទោសចំពោះការរំលោភបំពាន ដែលមានជាអចិន្ត្រៃយ៍ និងការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។

យោងតាមរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតយូអិន កាលពីឆ្នាំ២០១៤ ដែលរាយការណ៍ថា មានការរំលោភបំពានជាច្រើនរាប់ចាប់តាំងពីការធ្វើទារុណកម្ម និងការចាប់រំលោភដល់ការសម្លាប់រង្គាល និងការសងសឹកប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានបញ្ជូនមកពីបរទេសវិញ។

សេចក្ដីព្រាងសេចក្តីសម្រេចនេះ ក៏ជម្រុញកូរ៉េខាងជើងឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានសិទ្ធិមនុស្សនិងផ្តល់ឱ្យជនជាប់ឃុំបរទេសនូវលទ្ធភាពទទួលបានបេសកកម្មការទូតនៅក្នុងប្រទេស ក៏ដូចជា ការរៀបចំចាំបាច់ដទៃទៀត ដើម្បីបញ្ជាក់ស្ថានភាពរបស់ពួកគេ និងទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេ។

សេចក្តីសម្រេចដដែលនេះ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីបន្តការជួបជុំគ្រួសារ ដែលបានបែកបាក់គ្នាដោយសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។ ការជួបជុំគ្រួសារ គឺជាការព្រួយបារម្ភជាផ្នែកមនុស្សធម៌បន្ទាន់របស់ប្រជាជនកូរ៉េ ដោយសារអាយុនៃសមាជិកគ្រួសារ ដែលបានបែកចេញពីគ្នា ហើយបានអំពាវនាវឱ្យកូរ៉េខាងត្បូងនិងកូរ៉េខាងជើង បន្តកិច្ចប្រជុំដែលត្រូវបានផ្អាកនៅចុងឆ្នាំ២០១៥។

គណៈកម្មាធិការនេះ បានអនុម័តសេចក្តីថ្លែងការណ៍ដោយការមូលមតិគ្នា បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើង ចាសុងណាម ទៅកាន់យូអិន បានថ្កោលទោស ហើយបានដើរចេញពីកិច្ចប្រជុំនេះ៕