កូរ៉េខាងជើងថ្កោលទោសការធ្វើដំណើរទស្សនកិច្ចរបស់លោកមូន ទៅកាន់ប្រទេសចិន

25

កូរ៉េខាងជើងបានថ្កោលទោសលោកប្រធានាធិបតីកូរ៉េខាងជើង មូនជេអ៊ីន សម្រាប់ការស្នើឲ្យគាបសង្កត់ និងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងរបបមួយនេះ អំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសចិន កាលពីសប្តាហ៍មុន។

លោកមូននិងលោកស៊ីជីនភីងបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ចំពោះគោលការណ៍ធំៗ ចំនួន០៤ ដើម្បីដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសន្តិវិធីនិងកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបនេះ។

យោងតាមកាសែត Rodong Shinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ គឺការធ្វើដំណើរដោយគ្មានប្រយោជន៍របស់អ្នកសុំទានម្នាក់ ដែលកំពុងព្យាយាមធ្វើបាបកូរ៉េខាងជើង។

នៅក្នុងការអត្ថាធិប្បាយមួយបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកមូន គឺដើម្បីបង្កើនការប្រឈមមុខដាក់គ្នាជាមួយជនរួមជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងបរទេស (អាមេរិក) នៅក្នុងការដាក់ទណ្ឌកម្មប្រឆាំងនិងកូរ៉េខាងជើង៕