ចៅក្រមស៊ើបសួរ បដិសេធសំណើរលោក រ៉ុង ឈុន សុំជួបលោក កឹម សុខា នៅពន្ធនាគារ

51

(ភ្នំពេញ)៖ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបដិសេធចំពោះសំណើរលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដាក់ពាក្យ​សុំចូលទៅសួរសុខទុក្ខ​លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ។

ក្នុងលិខិតរបស់លោកចៅក្រម គី ឬទ្ធី ចុះថ្ងៃទី០៥ ធ្នូ លោកចៅក្រម បានបញ្ជាក់ពីមូលហេតុថា ការមិនអនុញ្ញាតនេះ គឺដោយសារតែសំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាង។

ដោយឡែកចំពោះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសាររបស់លោក កឹម សុខា តែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានក្រោយពីចៅក្រម បានបំពេញកិច្ចចាំបាច់មួយចំនួនរួចរាល់សិន៕

ដោយ៖ Rush News