សម្តេច ហ៊ុន សែន៖ ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ គឺជាទំនាក់ទំនង​ដ៏​ជោគជ័យ​ដ៏ធំ​បំផុត​មួយ

45

(ភ្នំពេញ)៖ កាលពីថ្ងៃទី៥ វិច្ឆិកា ម្សិលមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​ជួប​ពិភាក្សាការងារជាមួយលោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ ។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងការទូត​រវាង​​​កម្ពុជា និង​សាធារណរដ្ឋកូរ៉េ គឺជាទំនាក់​ទំនង​ដ៏ជោគជ័យដ៏ធំបំផុតមួយ ដែលបានវិវត្តន៍យ៉ាង​ឆាប់រហ័ស​។

សម្តេច ហ៊ុន សែន បន្តថា ជាអាទិ៍គឺយើងអាចឃើញតាមរយៈការហោះ​ហើរជាច្រើន​ជើងពី​កម្ពុជា​ទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជន​និង​​ប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជារហូតមកដល់​ពេលនេះ​បាន​ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។

ជាមួយគ្នានេះដែរ សម្តេច ក៏បាន​សាទរចំពោះការនាំចេញផ្លែស្វាយកម្ពុជាទៅ​កាន់ទីផ្សារ​របស់​សាធារណរដ្ឋ​កូរ៉េនៅឆ្នាំក្រោយនេះ៕ ដោយ៖ Rush News