ក្រសួងពាណិជ្ជកម្ម​ នឹងរៀបចំពិព័រណ៍ផលិតផល១ ខេត្ត១ នៅថ្ងៃទី១៥ ធ្នូខាងមុខនេះ

54

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា ក្រសួងនឹងរៀបចំនូវពិព័រណ៍ផលិត ផលនាំចេញ នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា លើកទី១២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ធ្នូខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី៦ ធ្នូម្សិលមិញនេះ។

ក្រសួង បានបន្តថា ចំពោះក្រុមហ៊ុន និងសហគ្រាសឯកជនក្នុងស្រុកដែលមានបំណងចង់ ចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើនេះអាចទំនាក់ទំនងមកនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម។

ក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ ក្រសួង ក៏នឹងរៀបចំវេទិកាផ្សព្វផ្សយ ផលិតផល និងសេវាកម្ម សម្រាប់ម្ចាស់ផលិតផល និងសេវាកម្មដែលបានចូលរួមផងដែរ៕ ដោយ៖ Rush News