ព្រលានយន្តហោះអន្តរជាតិថ្មីមួយគ្រោងនឹងសាងសងនៅក្រុងតាខ្មៅ

110

ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀតនឹងគ្រោងនឹងសាងសង ស្ថិតក្នុងនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលមានទំហំប្រមាណ ២៦០០ ហិកតា និង ប្រាក់វិនិយោគប្រមាណ ១៥០០លានដុល្លារ។

ក្នុងលិខិតផ្លូវការមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១៧ ហើយផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ១២ ខែមករា ម្សិលមិញ ដែលផ្ញើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចឯកភាពក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងលិខិតដដែលនោះបន្ថែមថាការសាងសងព្រលានយន្តហោះថ្មីនេះមានឈ្មោះថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co.,Ltd) ហើយត្រូវបានវិនិយោគទុនសរុប ១,៥០០លានដុល្លារ ដែលមានកម្ចីពីធនាគារបរទេសចំនួន ១១០0 លានដុល្លារ ហើយកម្ចីពីភាគទុនក្រុមហ៊ុន OCIC ចំនួន ២៨០លានដុល្លារ និងដើមទុនចុះបញ្ចីចំនួន ១២០លានដុល្លារ។

ក្នុងលិខិតនោះក៏បញ្ជាក់ដែរថាក្នុងទុនវិនិយោគទាំងនោះមាន ៩០ភាគរយជារបស់ក្រុមហ៊ុន OCIC និង ១០ភាគរយទៀត ជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា៕