ក្រុមអ្នកជំនួញអំពាវនាវឱ្យមានការស៊ើបអង្កេត ទៅលើការបិទសួនឧស្សាហកម្មរួមគ្នារវាងកូរ៉េទាំងពីរ

47

កាលពីថ្ងៃសុក្រ ក្រុមអ្នកជំនួញឯកជនមួយក្រុម បានជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតទៅលើការបិទសួនឧស្សាហកម្មរួមគ្នារវាងកូរ៉េទាំងពីរនៅក្នុងប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូង បានបិទទ្វារសួនឧស្សាហកម្មនៅតំបន់ព្រំដែន Kaesong របស់កូរ៉េខាងជើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីដាក់ទណ្ឌកម្មកូរ៉េខាងជើង ចំពោះការសាកល្បងនុយក្លេអ៊ែរលើកទី៤ របស់ខ្លួន និងការបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សារដ្ឋមួយបាននិយាយថា ការបណ្តេញអតីតប្រធានាធិបតីមកពីគណបក្សអភិរក្សលោកស្រី Park Geun-hye បានចេញដីការដោយឯកតោភាគី ដើម្បីបិទទ្វារឧស្សាហកម្មនេះ ដោយគ្មានការពិភាក្សា ឬការពិគ្រោះយោបល់នៅការសម្រេចចិត្តជាផ្លូវការ។ ក្រុមអ្នកជំនួញ ដែលជាម្ចាស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំង ១២៣ក្រុមហ៊ុន ដែលបានដំណើរការរោងចក្រនៅសួនឧស្សាហកម្មនេះ បាននិយាយថា លោកស្រី Park និងអតីតមន្ត្រីជាន់ខ្ពស់ពីររូប គួរតែស្ថិតនៅក្រោមការស៊ើបអង្កេត ចំពោះការបិទទ្វារនេះ។

ការអំពាវនាវឱ្យមានការបន្តបើករោងចក្រឡើងវិញនេះ បានកើតឡើងនៅពេលដែលសហគមន៍អន្តរជាតិ បានបង្កើនការដាក់ទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ប្រភពរូបិយវត្ថុដ៏រឹងមាំសម្រាប់ក្រុងព្យុងយ៉ាង និងបានហាមការផ្ទេរសាច់ប្រាក់ភាគច្រើន ទៅឱ្យទីក្រុងព្យុងយ៉ាង។ ពួកគេក៏បានស្នើសុំឱ្យរដ្ឋាភិបាលទូទាត់សំណងដល់ក្រុមហ៊ុន ដែលមានរោងចក្រនៅ Kaesong ចំពោះការបាត់បង់ ដែលពួកគេបានទទួល និងផ្តល់ជំនួយដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគេ មានលក្ខណៈល្អប្រើសើរធម្មតាវិញ។

ក្រុមហ៊ុនកូរ៉េខាងត្បូងបានអះអាងថា ការបិទទ្វារនេះ បានខាតបង់ប្រហែល ១,៥ពាន់ពាន់លានវ៉ុន (១,៤ ពាន់លានដុល្លារ) ប៉ុន្តែរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការខាតបង់របស់ពួកគេមានចំនួន ៧៨៦ពាន់លានវ៉ុន។ កូរ៉េខាងត្បូងបានសម្រេចផ្តល់ប្រាក់ចំនួន ៦៦ពាន់លានវ៉ុនបន្ថែមទៀត ដល់ក្រុមហ៊ុនដែលវិនិយោគនៅសួនឧស្សាហកម្មបន្ថែមពីលើជំនួយពីរដ្ឋាភិបាលមុនៗ ចំនួន ៥១៧,៣ពាន់លានវ៉ុន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កូរ៉េខាងត្បូងបាននិយាយថា ការបិទសួនឧស្សាហកម្មនេះ ដើម្បីកុំឲ្យកូរ៉េខាងជើងមានប្រភពហិរញ្ញវត្ថុ នៅក្នុងការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង៕